Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់​កន្ត្រក​ជណ្តើរយន្ត ពីលើ​អគា​ជាន់​ទី​៧ កំពុង​សាងសង់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ ខណៈ​ពួកគេ​ជិះ​ជណ្តើរយន្ត នៅក្នុង​ការដ្ឋាន​អគារ​កំពុង​សាងសង់​អតីត​ហាង​ម្ហូប​ចិន​តា​យ​តា​យ បណ្ដាល​ឲ្យ​ដាច់​ធ្លាក់​កន្ត្រក​ចុះមក​ក្រោម បង្ក​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៥៧​នាទី​ព្រឹក ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ទីតាំង​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​២០០ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ វេហា ហៅ ម៉ៅ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រងរបួស​ឈ្មោះ រ៉ូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​អាសយដ្ឋាន ភូមិ​ព្រៃ​ស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែងកើតហេតុ បានឱ្យដឹងថា ពេល​កើតហេតុ​គេ​នាំគ្នា​ភ្ញាក់ផ្អើល បន្ទាប់ពី​ឮ​សំឡេង​លាន់​សូរ​តែ​ក្ឌាំង ចេញពី​ក្នុង​ការដ្ឋាន​សំណង់ ដែល​កំពុង​សាងសង់​មាន​កម្ពស់​15​ជាន់ ហើយ​ភ្លាមៗ​នោះដែរ ក៏​ឮសូរ​សម្រែក​ថា​ជួយ​ផងៗ ទើប​គេ​នាំគ្នារ​ត់ទៅ​មើល​ហើយ​ដឹងថា មាន​មនុស្ស​ធ្លាក់​នៅក្នុង​ជណ្ដើរយន្ត ពី​ជាន់​លើ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ កើតឡើង​ភ្លាមៗ​អាជ្ញាធរ​មូលដ្ឋាន​និង​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ ចាត់ចែង​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​របាយការណ៍ ហៅ​មេការ​សំណង់​រួមទាំង​ម្ចាស់​ការដ្ឋាន ដើម្បី​ធ្វើ​កំណត់ហេតុ និង​ផ្អាក​ការសាងសង់​ជា​បណ្ដោះអាសន្ន​ផងដែរ​។ ចំណែក​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់​នោះ ត្រូវបាន​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹកបញ្ជូន ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​សង្គ្រោះ​ជាបន្ទាន់​។​
​ក្រោយពី​កើតហេតុ បន្ទាប់ពី​អ្នករបួស​២​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​៕ ដោយ​៖​ផាន់​ណា​+​មី​ដា​


×