ភ្នំពេញ÷បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីនាំស្រីក្មេងឡើងឋានសួគ៍នៅក្នុងផ្ទះសំណាក់។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៣ និង៣០ នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ២៧១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីប្រជាពលរដ្ធបានឲ្យដឹងថាមុនពេលកើតហេតុបុរសវ័យចំណាស់ខាងលើបាននាំស្រីក្មេងមកដេកនៅផ្ទះសំណាក់ ឈ្មោះថា ហ្គ្រីនផាក ប្រហែលជាមួយសន្ទុះក្រោយមកឃើញខាងស្រីចុះពីបន្ទប់ដោយសភាពរាងភ័យស្លន់ស្លោ បានប្រាប់ម្ចាស់ផ្ទះសំណាក់ថាបុរស់វ័យចំណាស់ អាយុប្រហែល ៨២ ឆ្នាំបានស្លាប់ហើយ ហើយម្ចាស់ផ្ទះសួរបន្តែមទៀតស្លាប់ដោយសារអីដែរ ខាងស្រីបានប្រាប់ត្រង់ថាគាត់បានគាំងស្លាប់ ពេលដែលកំពង់តែនៅជាមួយខ្ញុំ។ ដោយឃើញបែបនេះម្ចាស់ផ្ទះក៏បានប្រាប់ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ។
សពដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ធានចុះមកដល់រួចទាក់ទងទៅខាងជំនាញកុសល្យវិច្ចយ័ ឲ្យចុះមកពិនិត្យ បានបញ្ជាក់ថាគាត់ស្លាប់ដោយសារគាំងបេះដូង រួចធ្វើកំណត់ហេតុជូនទៅរថយន្តសាម៉ុយដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ សា មេត