Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ​ស្លុត​រន្ធត់! ពេល​ដឹង​ថា​កូន​ស្រី​អាយុ​១១​ឆ្នាំ​មាន​​​​ផ្ទៃពោះ​៥ខែ ជា​លទ្ធផល​ស្នាដៃ​​របស់​…

spot_img

ក្មេងស្រីអាយុ ១១ ឆ្នាំ ដែលមានឈ្មោះហៅក្រៅថា Lele ថ្មីៗនេះ ត្រូវបាន​ដឹងថានាង​មានផ្ទៃ​ពោះ បន្ទាប់​ពីគ្រូសារ​របស់នាង​​បាន​រកឃើញ​ថា នាង​ជាជនរង​គ្រោះ​​នៃ​​អំពើ​រំលោភ​​ផ្លូវ​ភេទមានរយៈយូរ ហើយ​ត្រូវបាន​រំលោភ​​ជាញឹក​ញាប់​ដោយ​​មន្រ្តីសន្តិ​សុខ​សាលា​​របស់នាង ។

ហេតុការណ៍​ដ៏រន្ធត់​នេះ​បានកើត​ឡើងក្នុងខែធ្នូ ឆ្នាំ​ ២០១៧ នៅពេល​ Lele ត្រូវបាន​នាំ​យក​ទៅ​កាន់​គ្លីនិក​ឯកជនមួយ​ នៅពេលនាង​បាន​ចាប់​ផ្តើម​ត្អូញ​ត្អែរ​អំពីអាការៈ​ពិបាកក្នុងខ្លួន ​។ គ្រូពេទ្យបាន​បញ្ជាក់ឲ្យដឹងថា ក្មេងស្រីអាយុ ១១ ឆ្នាំ រូបនេះ បានមានផ្ទៃពោះ​ ៥ ខែ រួចទៅហើយ ។

បន្ទាប់ពីដឹងថា នាងមានផ្ទៃពោះ គ្រួសាររបស់នាង​បានចាប់ជជីកសួរ​នាង អំពីអ្វីដែលបានកើតឡើង ហើយ​នាងគ្រាន់តែបង្ហើបថា «គ្រូ» ជាអ្នកប្រព្រឹត្តមកលើរូបនាង ។ ទោះយ៉ាងណា រឿងរ៉ាវដ៏គួរឲ្យខ្ពើមរអើមនេះ ក្រោយមកត្រូវបានគេបញ្ចេញឲ្យដឹងថា ក្មេងស្រីនេះត្រូវបានរំលោភជាច្រើនលើក​ ដោយបុគ្គលិក​នៃសាលាបឋមសិក្សាលេខ No.2 ស្ថិតក្នុងភូមិ Magutian ដែលមានរយៈពេលប្រហែល ២ ឆ្នាំ មកហើយ ។

យោងតាម​បងថ្លៃ​ប្រុស​របស់ Lele ឈ្មោះ Zhang Jun នោះអំពើរំលោភបំពានផ្លូវនេះ បានចាប់ផ្តើមកើតឡើងដំបូង នៅពេលនាង​មានអាយុទើប ៩ ឆ្នាំ និងរៀនថ្នាក់ទី៤ ។

បងថ្លៃរបស់នាងបន្តថា៖ «Lele ធ្លាប់​ទទួលបានចំណាត់ល្អៗ និង​មានបុគ្គលិក​លក្ខណៈរួសរាយ និងចូលចិត្តបង្កភាពសប្បាយៗជាមួយមិត្តរួមថ្នាក់របស់នាង ។ ប៉ុន្តែ នាងតែងបង្ហាញនូវភាពស្ងៀមស្ងាត់ ក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ» ។

នៅថ្ងៃមួយ ខណៈនាងកំពុងស្ថិតនៅកន្លែងលេង (playground) នៅពេលនោះ បុគ្គលិកសាលាម្នាក់ដែលគ្រាន់តែបញ្ជាក់ថាមានឈ្មោះ Liu បានដើរចូលទៅកន្លែងពួកគេ និងបង្គាប់ឲ្យក្មេង២នាក់ដែលលេងជាមួយនាង ចាកចេញ ។

បុរសនោះត្រូវបានគេជឿថាមានអាយុខ្ទង់ ៥០ ឆ្នាំ បន្ទាប់មក​ បានបន្ត​នាំយកនាងដោយបង្ខំ​ ទៅកាន់បន្ទប់ក្រោមដី, ជាទីកន្លែងដែលគាត់ចាប់រំលោភនាង ។ បុរសរូបនេះបន្ទាប់មក បានគំរាមថា គាត់នឹងសម្លាប់គ្រួសាររបស់នាង ប្រសិនជានាងហ៊ានប្រាប់នរណាម្នាក់អំពីរឿងនេះ ។ ហេតុនេះ ការរំលោភក៏ចេះតែបន្តរហូតដល់ ២ ឆ្នាំ ។

ទោះយ៉ាងណា នៅថ្ងៃមួយ អំពើដ៏ខ្ពើមរអើមរបស់ Liu ត្រូវបានចាប់បាន បន្ទាប់បុរសរូបនេះបាន​ព្យាយាម​ដេញតាម Lele ខណៈនាងចេញពីសាលារៀន ក្នុង​បំណងទៅ​រំលោភ​នាង​ដល់ផ្ទះ ប៉ុន្តែ ​សំណាង​អាក្រក់ នៅពេល​គោះ​ទ្វាក៏​ប្រទះនឹង​​ម្តាយរបស់នាង ហើយ​បុរសនេះ​យកលេស​​ថា ចង់​រកខ្ចីសៀវភៅ ។ សកម្មភាព​ចម្លែករបស់ Liu ត្រូវបានសង្ស័យ និងឈាន​ដល់ការ​ចាប់ខ្លួន បន្ទាប់ពី​​ត្រូវបាន​តាម​ទាន់ចុង​ក្រោយ​ ​កំពុង​រំលោភ​ Lele នៅក្នុង​អគារបោះបង់ចោលមួយ ។

Liu ត្រូវបាន​ចាប់ឃុំខ្លួន ខណៈពួកគេរង់ចាំ​លទ្ធផលតេស្ត DNA ដែល​ពួកគេទាំងពីរបានធ្វើមុននេះក្នុងខែធ្នូ ៕​ ចន្ទី

spot_img
×