Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​PEU-CEOT បុក​រថយន្ត​ព្រូស បណ្តាលឱ្យ​ជ្រុល​ទៅបុក​រះ​រថយន្ត​មួយគ្រឿង និង​ម៉ូតូ​៣​គ្រឿង​ទៀត​រង​ការខូចខាត​(វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ត​ម៉ាក​PEU-CEOT មួយគ្រឿង​បាន​បុក​រថយន្ត​ព្រូស​មួយគ្រឿង ហើយ​រថយន្ត​ម៉ាក​ព្រូស ជ្រុស​ទៅបុក​រថយន្ត​មួយគ្រៀ​ង​ទៀត និង​ម៉ូតូ​៣​គ្រឿង​ទៀត​រង​ការខូចខាត​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​ស្ថិតនៅ​លើផ្លូវ​១៨៦ កែង​ផ្លូវ​២៥៣ ចំណុច​មុខ​ឃ្លាំង​លក់​ម៉ូតូ​មួយកន្លែង ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​រថយន្ត​បង្ក​ម៉ាក​PEU-CEOT​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2BG 0621​។  ​រថយន្ត​រងគ្រោះ​ម៉ាក​ព្រូស​ពាក់​ផ្លាកលេខ​បរទេស (​លេខ​ឃ្លាំង​)​។

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​ព្រូស​បើក​តាម​បណ្តោយ​ផ្លូវ​២៥៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក PEU-CEOT បើក​តាម​បណ្តោយ​ផ្លូវ​១៨៦ ជ្រុល​ទៅ​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ព្រូស​ប្លោង​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត រថយន្ត​ហើយក៏​ជ្រុល​ទៅ​ចូល​ឃ្លាំង​លក់​ម៉ូតូ បុក​ម៉ូតូ​ខូចខាត​៣​គ្រឿង រថយន្ត​ទៅមុខ​លែងរួច​។
​រីឯ​រថយន្ត​ព្រូស​មួយគ្រឿង រង​ការខូចខាត​តិចតួច បាន​បន្តដំណើរ​ចាក​ចេញពី​កន្លែងកើតហេតុ​។
​ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់ ទាក់ទង​ជំនាញ​មក​វាស់វែង យក​រថយន្ត​ទាំងពីរ​គ្រឿង​និង​ម៉ូតូ​ដែល​ខូចខាត ទៅ​ដោះស្រាយ​បញ្ចប់រឿង នៅ​អធិការដ្ឋាន​ខណ្ឌ​៕​ដោយ​៖​ផាន់​ណា​

spot_img
×