Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនដៃដល់​ម្នាក់ ដែល​យក​កាំបិត​ចាក់​មិត្តភក្តិ​ម្នាក់​ស្លាប់ ពេល​ទាស់​ពាក្យសម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី

​កណ្តាល ៖ យុវជន​ដៃដល់​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​យុវជន​ម្នាក់ទៀត​ដែលជា​មិត្តភក្តិ​នឹង​គ្នា ខណៈ​កំពុង​ផឹកស៊ី​ទាស់​ពាក្យសម្តី​គ្នា​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ នឹង​បាន​ដាច់ខ្យល់​ស្លាប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្រោយពី​យុវជន​ដៃដល់ និង​យុវជន​រងគ្រោះ​ផឹកស៊ី​ទាស់​ពាក្យសម្តី​គ្នា​។ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ បាន​កើតឡើង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​៥៥​នាទី នៅ​ចំណុច​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​មន្ត្រីនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា យុវជន​សង្ស័យ​ឈ្មោះ សឿង សំបូរ ហៅ ភ្លោះ​ធំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​)​។​ចំណែក​យុវជន​រងគ្រោះ​ឈ្មោះ លី ពិសី ហៅ​ពីរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ថតរូប​។ យុវជន​សង្ស័យ​និង​យុវជន​រងគ្រោះ​មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

យុវជន​សង្ស័យ​និង​យុវជន​រងគ្រោះ​គឺជា​មិត្តភក្តិ​នឹង​គ្នា លុះ​មកដល់​ថ្ងៃកើតហេតុ យុវជន​រងគ្រោះ​និង​យុវជន​សង្ស័យ​បាននាំគ្នា​ផឹកស៊ី ហើយ​ពុំ​ដឹង​ជាមាន​រឿង​អ្វី បាន​កើតជា​ទំនាស់​ទាស់​ពាក្យសម្តី​គ្នា រ​ហូ​យ​ធ្វើ​ឲ្យ​យុវជន​សង្ស័យ​បាន​យក​កាំបិត​ចុង​ស្រួច​មកចាក់​លើ​យុវជន​រងគ្រោះ បណ្ដាល​ឲ្យ​របួសធ្ងន់ រួច​យុវជន​សង្ស័យ​បានគេច​ខ្លួន​បាត់ស្រមោល ។​
​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង យុវជន​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ តែ​ជា​អកុសល​យុវជន​រងគ្រោះ​ដាច់ខ្យល់​ស្លាប់​ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ ចំណែក​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

​ដោយ​៖​កូ​ឡាប​

×