Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​បួន​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក ស្លាប់​១៨​នាក់ និង​របួស​៥៩​នាក់​

​ភ្នំពេញ ៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា មនុស្ស​១៨​នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៥៩​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៤​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​។​

បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​បានចេញ នា​រសៀល​ថ្ងៃទី​២០ ខែសីហា​នេះ បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​បួន​ថ្ងៃ គឺ នៅ​ថ្ងៃទី​១៧ ខែសីហា គ្រោះថ្នាក់​ចរាចរណ៍ បានកើត​លើក​ចំនួន ១២​លើក ស្លាប់​មនុស្ស​ចំនួន ៦​នាក់ និង​របួស​ចំនួន ១២​នាក់​។ នៅ​ថ្ងៃទី​១៨ ខែសីហា គ្រោះថ្នាក់​ចរាចរណ៍​បានកើត​លើក​ចំនួន​៩​លើក ស្លាប់​មនុស្ស​ចំនួន ៣​នាក់ និង​របួស​ចំនួន ១៤​នាក់​។ នៅ​ថ្ងៃទី​១៩ ខែសីហា គ្រោះថ្នាក់​ចរាចរណ៍ បានកើត​លើក​ចំនួន ១១​លើក ស្លាប់​មនុស្ស​ចំនួន ៥​នាក់ និង​របួស​ចំនួន ១៤​នាក់ និង​ថ្ងៃទី​២០ ខែសីហា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការឈប់​សម្រាក គ្រោះថ្នាក់​ចរាចរណ៍​បានកើត​លើក​ចំនួន​១១​លើក ស្លាប់​មនុស្ស​ចំនួន ៤​នាក់ និង​របួស​ចំនួន ១៩​នាក់​។​

គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើង គឺ​មាននៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តតាកែវ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ​៕
ដោយ​៖​កូ​ឡាប​

×