ការដាំរុក្ខជាតិនាំលាភសំណាង មិនត្រឹមតែជាជំនឿនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ សូម្បីប្រជាពលរដ្ឋខ្មែរយើងភាគច្រើនក៏ជឿទៅលើរុក្ខជាតិទាំងនោះដែរ។
មានរុក្ខជាតិជាច្រើនប្រភេទត្រូវបានគេជឿជាក់ថាជាប្រភេទរុក្ខជាតិ នាំមកនូវភាពរុងរឿង លាភសំណាង ទ្រព្យសម្បត្តិចូលដល់គេហដ្ឋាន។ តែទំព័រ គ្លឺះលក់ផ្ទះនិងដីធ្លី សូមណែនាំរុក្ខជាតិមួយប្រភេទ ដែលតាមក្បួនហុងស៊ុយចិន គេជឿថាជារុក្ខជាតិល្អសម្រាប់គេហដ្ឋាន។
រុក្ខជាតិនេះមានឈ្មោះថា ដើមលុយ (ឈ្មោះវិទ្យាសាស្ត្រ Braided Money Tree Plant)។ ដើមលុយនេះ ប្រជាពលរដ្ឋខ្មែរយើងភាគច្រើនប្រហែលជាធ្លាប់ឃើញ ព្រោះវាជាប្រភេទរុក្ខជាតិដ៏ពេញនិយមដែរក្នុងសង្គមខ្មែរ។
ចំពោះការដាំ វិញយើងត្រូវដាំដាក់ក្បែរមាត់ទ្វារចូលផ្ទះ អគារនានា (មាត់ទ្វារធំ) ឬដាក់ក្នុងសាលប្រជុំ បន្ទប់ធ្វើការ និងទីតាំងណាដែលវាអាចទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ នៅពេលដាំ ត្រូវយកចិត្តទុក្ខថែទាំវា និងស្រោចទឹកឲ្យបានគ្រប់គ្រាន់ ព្រោះការលូតលាស់ល្អរបស់វា ប្រៀបដូចជាការលូតលាស់របស់អាជីវកម្ម ជំនួញ និងជីវិតរបស់អ្នកដាំដែរ៕ដោយ៖សុភ័ក្រ