សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងាររៀបចំកម្មវិធីសម្រាកសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវទេសចរ ដែលបានអញ្ជើញមកចូលរួមទស្សនាកម្សាន្ត នៅតាមតំបន់នានា ដែលខេត្តបានរៀបចំ តាមតំបន់ប្រាង្គប្រាសាទ និងតំបន់រមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ព្រមទាំងបានអនុវត្តទៅតាមការណែនាំ របស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ បានយ៉ាងខ្ជាប់ខ្ជួន។
ម្យ៉ាងទៀត ក៏បានរួមចំណែកយ៉ាងល្អប្រសើរ ចំពោះការចូលរួមរក្សាអនាម័យ បរិស្ថាននៅតាមតំបន់កម្សាន្ត និងសណ្តាប់ធ្នាប់ផងដែរ ក្នុងរយៈពេលឈប់សម្រាក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
ជាមួយគ្នានេះ សូមបងប្អូនធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕
ដោយ៖កូឡាប