Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជាន់​ខ្ពស់​បំផុត​កូរ៉េខាងជើង នឹង​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង កំឡុង​ព្រឹត្តិការណ៍អូឡាំពិក​

spot_img

​ប្រទេស​កូរ៉េខាងជើង នឹង​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​ខ្លួន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ក្នុង​​កំឡុង​ព្រឹត្តិការណ៏​អូឡាំពិករ​ដូវ​រងា ក្រោយពេល​ភាព​តានតឹង​រវាង​កូរ៉េ​ទាំងពីរ​ហាក់​មាន​ភាព​ធូរ​​ស្រាល​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។​

​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​បង្រួបប​ង្រួ​ម​ជាតិ​កូរ៉េខាងត្បូង បានឲ្យដឹងថា មន្ត្រី​កូរ៉េខាងជើង​ Kim Yong-nam ដែល​ជា​ប្រមុខរដ្ឋ នឹង​ធ្វើការ​ដឹកនាំ​គណៈប្រតិភូ​ចំនួន ២២​នាក់​ មក​ប្រទេស​​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ​សប្តាហ៏​នេះ ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​ការប្រកួត​កីឡា​អូឡាំពិក​។​

​អត្ត​ពលិករ​បស់​កូរ៉េ​ទាំង​ពីរ នឹង​ធ្វើការ​ហែរ​ក្បួន​ព្យុះ​ហ​យាត្រា​ដោយ​ប្រើ​ទង់ជាតិ​តំណាង​តែ​មួយ ​សម្រាប់​ការបើក​ព្រឹត្តិការណ៏​កីឡា​​អូឡាំពិក​។​

​លោក Kim Yong-nam គឺជា​ប្រធាន​សភា នឹង​ក្លាយ​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​កូរ៉េ​ខាងជើង ដែល​នឹង​ធ្វើដំណើរ​មក​កាន់​ប្រទេស​កូរ៉េខាងត្បូង ក្នុង​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ​។

​មន្ត្រី​ម្នាក់​របស់​វិមាន​ខៀវ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ថ្លែង​ប្រាប់ BBC ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួក​គេ​ជឿជាក់ថា វា​គឺជា​ការឆ្លុះ​បញ្ជា​ង​ពី​ឆន្ទៈ​របស់​កូរ៉េខាងជើង​ក្នុង​ការបង្កើន​ទំនាក់ទំនង​​ជា​រវាង​កូរ៉េ​ទាំងពីរ និង​ជា​ការបង្ហាញ​ពី​ភាពស្មោះត្រង់​របស់​កូរ៉េខាងជើង​។​

​សូម​បញ្ជាក់​ដែរ​ថា កូរ៉េខាងជើង បាន​បន្ទន់ឥរិយាបទ​របស់ខ្លួន ដោយ​បក​មករក​ការចរចារ​ជាមួយ​នឹង​កូរ៉េខាងត្បូង ក្រោយពេលប្រទេស​នេះ​បាន​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​អន្តរជាតិ​ជុំវិញ​កម្មវិធី​នុយ​ក្លេ​អ៊ែ​ររបស់ខ្លួន​។

​ទោះយ៉ាងណា ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៏អូ​ឡាំ​ពិច ​នៅ​កូរ៉េខាងត្បូង ត្រូវបាន​គេ​​មើលឃើញថា​ ជា​កលល្បិច​កា​ទូ​តរបស់​កូរ៉េខាងជើង​៕

spot_img
×