នៅក្នុងឆ្នាំ ២០០១ មានពាក្យចចាមអារាមពីការស៊ីសាច់មនុស្ស បានចាប់ផ្តើមរីករាលដាលនៅលើអ៊ីនធើរណេត ក្នុងនោះអមជាមួយរូបភាពស្តែងៗគួរឲ្យខ្លាច និងខ្ពើមរអើមបំផុត ដែលបង្ហាញឲ្យឃើញបុរសជនជាតិចិនម្នាក់ ស៊ីនូវអ្វីដែលបានលេចឡើងជាទារកត្រូវបានរំលូតចម្អិនឆ្អិន ដែលបម្រើនៅក្នុងភោជនីយដ្ឋានមួយ ។
រូបនោះត្រូវបានពណ៌នាជាមួយសារសរសេរយ៉ាងដូច្នេះថា៖ «អ្វីដែលអ្នកកំពុងនឹងបានឃើញផ្ទាល់ភ្នែកនៅទីនេះ ចូរកុំខ្លាចអី! វាគឺជាអាហារ ‘ហត’ បំផុត របស់ចិន/តៃវ៉ាន់…។ នៅចិន/តៃវ៉ាន់ នោះគភ៌ ឬ ទារកស្លាប់ អាចត្រូវបានគេទិញក្នុងតម្លៃ ៥០ ទៅ ៧០ ដុល្លារ ពីមន្ទីរពេទ្យ ដើម្បីបំពេញតម្រូវការខ្ពស់ សម្រាប់ទារកដុត ឬ អាំង…» ។
ប៉ុន្តែ ពាក្យចចាមអារាមនៃការស៊ីសាច់មនុស្ស បានផ្ទុះឡើងកាន់តែខ្លាំង នៅពាក់កណ្តាលខែមីនា ឆ្នាំ២០០១ នៅពេល Warta Perdana កាសែតតូចមួយរបស់ម៉ាឡេស៊ី បានរាយការណ៍ថា ភោជនីយដ្ឋានតៃវ៉ាន់មួយកំពុងបម្រើនូវចានអាហារជាមួយទារកអាំងស្រស់ៗតែម្តង ។
ភាពចម្រូងចម្រាសបានរីកសុះសាយ ល្បីលើឆាកអន្តរជាតិនេះ បានចាប់ផ្តើមទទួលការយកចិត្តទុកដាក់ ពីភ្ញាក់ងារអនុវត្តច្បាប់ក្នុងនោះរួមមាន៖ FBI, CIA និង Scotland Yard បើកការស៊ើបអង្កេតពីបញ្ហានេះ ដើម្បីវែករកមុខបុរសនៅក្នុងរូបនោះ និងប្រភពដើមនៃការបញ្ចេញរូបថតរីករាលដាលយ៉ាងលឿនទាំងនេះដែរ ។
ជាក់ស្តែង រូបថតទាំងនោះ គឺជាផ្នែកមួយនៃការសម្តែងដែលត្រូវបានដាក់ចំណងជើងថា៖ “Eating People” ដោយសិល្បករឈ្មោះ Zhu Yu នៅពិធីបុណ្យសិល្បះសៀងហៃ ក្នុងឆ្នាំ២០០០ ។
ទោះយ៉ាងណា ប្រភពដើមនៃរូបភាពស៊ីមនុស្សនេះ ក៏ត្រូវបានបង្កភាពចម្រូងចម្រាស ខណៈ Zhu Yu បានបង្កើតសិល្បះមនុស្សអាចស៊ីមនុស្ស ។ គាត់បាននិយាយថា៖ «ខ្ញុំសូមប្រកាសពីចេតនារបស់ខ្ញុំ និងគោលបំណងរបស់ខ្ញុំស៊ីសាច់មនុស្ស ជាការតវ៉ាប្រឆាំងគំនិតសីលធម៌របស់មនុស្សជាតិ ដែលស្រី ឬ ប្រុស ពុំអាចស៊ីសាច់មនុស្សបានឡើយ» ។
លោក Yu ក៏បានអះអាងនៅក្នុងបទសម្ភាសន៍ថា គាត់បានប្រើប្រាស់ទារករំលូតពិត ដែលលួចពីសាលាពេទ្យ ដើម្បីបង្កើតផ្នែកនេះ ហើយថា គាត់ពិតជាបានចម្អិន និងស៊ីទារកទាំងនោះ សម្រាប់ជាប្រយោជន៍សិល្បះ ។
គាត់ក៏បានទទួលស្គាល់ថា សាច់របស់ពីសាកសពទាំងនោះមានរសជាតិមិនឆ្ងាញ់ទេ ហើយនិយាយថា គាត់ក្អួតច្រើនលើក ខណៈស៊ីវា ៕ ចន្ទី