Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបបាន​ឃាតករ​ម្នាក់ ករណី​ឃាតកម្ម​គិតទុក​ជាមុន​វាយ​សម្លាប់​កម្មករ​ម្នាក់ ព្រោះខឹង​ជនរងគ្រោះ​ជេរ​ម៉ែ

ខេត្ត​ព្រះសីហនុ ៖​ គ្រាន់តែ​រឿង​បន្តិចបន្តួច​ជនរងគ្រោះ​ជេរ​ម៉ែ​ជា​យូរ​មកហើយ ជនដៃដល់​ចងគំនុំ ទើប​ខ្លួន​បាន​ផឹកស៊ី​ជាមួយ​ជនរងគ្រោះ បន្ទាប់មក​បាន​ដើរ​តាម​ពីក្រោយ​ជនរងគ្រោះ ហើយ​មានឱកាស​ក៏​យកដៃ​គ្រៀ​កក​ជនរងគ្រោះ​ពីក្រោយ​ជាប់ ហើយ​យក​ខ្សែក្រវ៉ាត់​រឹត​ក​ជនរងគ្រោះ​រហូត​ដល់​ស្លាប់​តែម្ដង ។​

​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦និង០០​នាទី កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ ថៃ រ៉េត (​ហៅ​គុន​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ មានស្រុក កំណើត ស្រុក​ថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន ។

​ករណី​នេ​ញ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥ សីហា ២០២០ វេលា​ម៉ោង​ប្រហែល​២១​និង​០០​នាទី ស្ថិតនៅ​ភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ទូច ចក់ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ មាន​ស្រុកកំណើត​ភូមិ​ចំការ​ខ្នុរ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។

​ជនសង្ស័យ​បាន​ឆ្លើយថា​ខ្លួន​ខឹង​ជនរងគ្រោះ​ជេរ​ម៉ែ​ជា​យូរ​មកហើយ រហូត​នៅ​ថ្ងៃទី​១៥ សីហា ២០២០ ទើប​ខ្លួន​បាន​ផឹកស៊ី​ជាមួយ​ជនរងគ្រោះ បន្ទាប់មក​បាន​ដើរ​តាម​ពីក្រោយ​ជនរងគ្រោះ ហើយ​មានឱកាស​ក៏​យកដៃ​គ្រៀ​កក​ជនរងគ្រោះ​ពីក្រោយ​ជាប់ ហើយ​យក​ខ្សែក្រវ៉ាត់​រឹត​ក​ជនរងគ្រោះ​រហូត​ដល់​ស្លាប់​តែម្ដង ។​

​បច្ចុប្បន្ន​សង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ៕ ដោយ​៖​កូ​ឡាប​

×