Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សហគ្រិន​ឆ្នើម​១៥​រូប ត្រៀម​ប្រកួត​យកពាន​រង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២០ លើក​ទី​១​នៅ​កម្ពុជា​

​ភ្នំពេញ ៖ រកឃើញ​សហគ្រិន​ឆ្នើម​១៥​រូប ត្រៀម​ប្រកួត​យកពាន​រង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២០ លើក​ទី​១​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ (NIEI) និង សហគ្រិន​ខ្មែរ ( KE) នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​ស​ណា្ឋ​គារ ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​។​

​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង ៧​កន្លះ ដល់​ម៉ោង ៨​យប់ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី (​ភ្នំពេញ​)​។ ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​អញ្ជើញ​ធ្វើជា​គណៈអធិបតី​ក្នុង​កម្មវិធី​បិទ​ការប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ ឆ្នាំ​២០២០ នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ (NIEI) និង​សហគ្រិន​ខ្មែរ (KE) បាន​សហការគ្នា​រៀបចំ​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ ២០២០ ក្នុង​គោលបំណង​សំខាន់ ៣ គឺ​ទី​១ ដើម្បី​អបអរសាទរ និង​រៀបចំ​ពានរង្វាន់​សម្រាប់​សហគ្រិន​កម្ពុជា ទី​២ យល់ដឹង​ជា​សាធារណៈ​អំពី​តួនាទី​របស់​សហគ្រិន​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ធុន​តូច និង​មធ្យម និង​ទី​៣ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ ឯកជន និង​ទំនួល​ខុសត្រូវ​សង្គម​តាមរយៈ​ការកសាង​អនាគត​សហគ្រិន​នៅ​កម្ពុជា​។

​ពានរង្វាន់​នេះ​មានការ​គាំទ្រ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយមាន​ការឧបត្ថម្ភ​ធំ​គឺ​ធនាគារ “​ស្ថាបនា​” ឧបត្ថម្ភ​បន្ទាប់ពី Agribee, Coca-Cola, Manulife, SPEED WIND, SBK, LIBT ខណៈ Sabay គឺជា​ដៃគូ​ផ្សព្វផ្សាយ​។​

​គួរ​បញ្ជាក់ថា បេក្ខជន​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ក្នុង​វគ្គ​ជម្រុះ នឹងចូលរួម​ប្រកួតប្រជែង​គ្នា​យក​ជ័យលាភី ដែល​នឹង​ទទួលបាន​នូវ​ថវិកា ១​ម៉ឺន​ដុល្លារ និង​អត្ថបទ​ប្រយោជន៍​ជាច្រើន​ទៀត ដូចជា ទទួលបាន​ពានរង្វាន់​ជ័យលាភី​ថ្នាក់ជាតិ​១, ក្លាយជា​ទីប្រឹក្សា​វិទ្យាស្ថាន NIEI, ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​សម្រាប់​ការប្រកួត​ឆ្នាំ​បន្ទាប់​, ជា​វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​សហគ្រិន​របស់​វិទ្យាស្ថាន ជា​តំបន់​របស់​វិទ្យាស្ថាន​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​ក្នុង​តំបន់ និង​ទទួលបាន​លិខិតបញ្ជាក់​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិទ្យា​ជីវៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
​បេក្ខជន​ជាប់​ចំណាត់ថ្នាក់​ក្នុង​វគ្គ​ជម្រុះ តាម​តំបន់​ទាំង ៥ រួមមាន​៖ ចាំ​តំបន់​កំពត ចំណាត់ថ្នាក់​លេខ​១៖ កញ្ញា ថូ​ង ធីតា (THAUNG ENTERPRISE ខេត្តកំពត​) ចំណាត់ថ្នាក់​លេខ​២៖ លោក ឈឹម ច័ន្ទ​ឆាយា (​កសិដ្ឋាន ហង្ស​ម៉ាច ខេត្តតាកែវ​) ចំណាត់ថ្នាក់​លេខ​៣៖ កញ្ញា កែន ស​ត្ថា​ច័ន្ទ​លក្ខណា (La Fortress Boutique Hotel ខេត្ត​កែប​)​។​
​សម្រាប់​តំបន់​កណ្តាល​រួមមាន​៖ ចំណាត់ថ្នាក់​លេខ​១៖ លោកស្រី ចេ​ន សុភាព (​សហគ្រាស​កី​តម្បាញ​ខ្មែរ រាជធានី​ភ្នំពេញ​), ចំណាត់ថ្នាក់​លេខ​២៖ លោក ស៊ន ឌី​ប៉ង់ ក្រុមហ៊ុន SCW3PS CO., LTD រាជធានី​ភ្នំពេញ​), ចំណាត់ថ្នាក់​លេខ​៣៖ លោក សៅ វណ្ណ​បញ្ញា ក្រុមហ៊ុន E-GETS TECHNOLOGY CO., LTD រាជធានី​ភ្នំពេញ​)
​ដោយឡែក​តំបន់​ស្វាយរៀង​មានដូចជា លេខ​១៖ លោកស្រី ឡឹង ម៉ា​នុត (​សហគ្រាស​គ្រាប់ស្វាយចន្ទី​ចំការលើ ខេត្តកំពង់ចាម​) ចំណាត់ថ្នាក់​លេខ​២៖ លោក យិន សុភាព (​ខេ វ៉ា​យ អេ​ឌ្យូ​ខេ​សិន ឯ​.​ក ខេត្តស្ទឹងត្រែង​) ចំណាត់ថ្នាក់​លេខ​៣៖ លោក សុខ បូ​រិ​ន (​សិប្បកម្ម សុខ បូ​រិ​ន ខេត្តស្វាយរៀង​), តំបន់​សៀមរាប ចំណាត់ថ្នាក់​លេខ​១៖ លោក ម៉ក់ រូ​ហ្សា ( ផ្ទះ​ស្នាក់ និង​ភោ​ជនី​ដ្ឋា​ន​ស្ទឹងតូច ម៉ក់ រូ​ហ្សា​) ចំណាត់ថ្នាក់​លេខ​២៖ លោក អេង សារី ( ភោ​ជនី​ដ្ឋា​ន​ដំណាក់​រាជសីហ៍​) ចំណាត់ថ្នាក់​លេខ ៣៖ លោក សុទ្ធ វណ្ណៈ ( Australia Pacific Investment Co.,Ltd)​។ ចុងក្រោយ​គឺ​តំបន់​បាត់ដំបង ដែល​ចំណាត់ថ្នាក់​លេខ​១៖ លោកស្រី ម៉ៅ សុ​ផា (​សិប្បកម្ម​ផលិត​ប្រេងខ្យល់ និង​ប្រេងកូឡា​សញ្ញា​ស្លឹកពោធិ៍​មាស​), ចំណាត់ថ្នាក់​លេខ​២៖ លោកស្រី ម៉ន សារឿ​ត​( សិប្បកម្ម​សូត្រ​មាស​ខ្មែរ​), ចំណាត់ថ្នាក់​លេខ​៣៖ លោកស្រី ញ៉ែម ច័ន្ទនី ( ហេង ច័ន្ទនី​អង្គរមាស ឯ​.​ក​)៕
​ដោយ​៖CEN

×