Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ជា​ចុងភៅ​ម្នាក់ ដាក់​ថ្នាំ​សណ្ដំ​ក្នុង​ម្ហូបអាហារ ដើម្បី​រួម​រ័ក្ស​ជាមួយ​ប្រពន្ធ​គេ​ជាច្រើនលើក ត្រូវ បុរស​ជា​ប្ដី​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​ចុងភៅ​បាន​សហការ​រួមគំនិត​ជាមួយ​ប្រពន្ធ​គេ បានដាក់​ថ្នាំង​ងុ​ក​ដេក ដាក់​ក្នុង​ម្ហូបអាហារ​ឲ្យ​ប្តី​ពិសា ដើម្បី​មក​រួម​រ័ក្ស​ជាមួយ​ប្រពន្ធ​បុរស​នោះ​ជាច្រើនលើក ប៉ុន្តែ​ក្រោយ​មានការ​សង្ស័យ​បុរស​ជា​ប្តី​បានធ្វើការ​ស៊ើបអង្កេត​តាមដាន​ដឹងថា​ប្រពន្ធ​របស់ខ្លួន បានរួម​គំនិត​ជាមួយ​បុរស​ជា​ចុងភៅ​នោះ ដាក់​ថ្នាំ​សណ្តំ​លើ​ខ្លួន​ដើម្បី​បានរួម​រ័ក្ស​គ្នា​យ៉ាង​សប្បាយ ហើយ​បាន​ចាប់​បុរស​នោះ​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ហេតុការណ៍​កើតឡើង កាល​វេលា​ម៉ោង​១​និង​០០​នាទី​កណ្ដាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែ សីហា ឆ្នាំ ២០២០​នៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។

​ជនរងគ្រោះ​មានឈ្មោះ ហ្វុ​ង លីម ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​ភូមិ​ចំរើន​ផល សង្កាត់ បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ។

​ជនសង្ស័យ​ទី​១ ឈ្មោះ ស្រេង ចាន់ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ភូមិ​ព្រៃ​សំបួរ​កើត ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម ជនសង្ស័យ​ជា​ប្រពន្ធ​ទី​២ ឈ្មោះ តាំង លី​ណា អាយុ​២៥ (​រត់គេចខ្លួន​) ។​

​លោក គឹម កល្យាណ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ បាន​ឲ្យ​ដឹងថា នគរបាល​ប៉ុស្តិ៍​បានទទួល​បណ្ដឹង​ពី​ជនរងគ្រោះ និង​ទទួល​ជនសង្ស័យ​ម្នាក់ ដោយ​បុរសរងគ្រោះ ចាប់​ប្រគល់​ឲ្យ ដោយ​ចោទ​ពីបទ​សហការ​ជាមួយ​ប្រពន្ធ​របស់ខ្លួន​អាង​ខ្លួន​ចុងភៅ​ក្នុងផ្ទះ យក​ថ្នាំ​សណ្ដំ​មក​ដាក់​ក្នុង​ម្ហូបអាហារ ពេលធ្វើ​ឆ្អិន​រួចហើយ យកមក​ឲ្យ​បុរសរងគ្រោះ​ហូប រួច​ចុងភៅ​នោះមក​ដេក​ជាមួយ​ប្រពន្ធ​ខ្លួន​មិនដឹង​ពី​ពេលណា​មក ។​

​ប្រភពព័ត៌មាន​ពី​បុរស​ជា​ប្តី បាន​រៀបរាប់​សមត្ថកិច្ច​ថា នៅ​ខែសីហា​នេះ មិន​ចាំ​ថ្ងៃ ដោយមាន​សុខភាព​មិនសូវ​ល្អ ពេលខ្លះ​ហូបបាយ​មិនទាន់​អស់ពី​ចាន​ផង ក៏​ងងុយដេក ហើយ​ពេលខ្លះ​ហូបបាយ​រួច ក៏​ងងុយដេក​រហូតដល់​ព្រឹក ទើប​ភ្ញាក់ខ្លួន ហើយក៏​ទៅ​ពេទ្យ​ពិនិត្យ​សុខភាព ។ លោកគ្រូ​ពេទ្យ បាន​ប្រាប់ថា គាត់​មាន​ជំងឺ​ក្រពះ ដោយសារ​លេបថ្នាំ​ងងុយ​ដេក​ច្រើនពេក តែ​គាត់​ប្រាប់​ពេទ្យ​ថា គាត់​មិនដែល​លេបថ្នាំ​ងងុយដេក​ទេ ។ អ៊ីចឹង​គ្រូពេទ្យ​ប្រាប់​វិញ​ថា តាម​ការឆ្លុះ​អេកូ ឃើញ​មាន​ប៉ះពាល់​ថ្នាំ​ងងុយដេក​ច្រើនពេក ប៉ះពាល់​ក្រពះ ។ បុរស​ជា​ប្តី​បន្តថា គាត់​បាន​តាមដាន​ប្រពន្ធ​គាត់ សហការ​ជាមួយ​ចុងភៅ​ប្រុស​ម្នាក់ រស់នៅក្នុង​ផ្ទះ​ដែល​ស្រឡាញ់គ្នា ជាមួយ​ប្រពន្ធ​គាត់ បានដាក់​ថ្នាំ​ងងុយដេក ដើម្បី​បាន​ផ្អែមល្ហែម​ស្និទ្ធស្នាល​ជាមួយគ្នា រហូត​ឈានដល់​ការរួម​រ័ក្ស​រាល់​ពេលយប់ ។
​ក្រោយមក នៅ​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ​បុរស​ជា​ប្តី​បាន​ប្តឹង​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​បុរស​ចុងភៅ ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍ ដែល​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ និង​បានដាក់​ថ្នាំ​មកលើ​រូបគាត់​ទៀត ។
​ជនសង្ស័យ ត្រូវ​នគរបាល​ឃាត់ខ្លួន ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ដាក់​ថ្នាំង​ងុ​ក​ដេក​ក្នុង​ចំណីអាហារ​) និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ និង​ស្រាវជ្រាវ​រក​ស្ត្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ ដែល​បក្ខពួក​ជនសង្ស័យ​ចាត់ការ​បន្តទៀត​៕ ដោយ​៖​កូ​ឡាប​

×