តាកែវ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានជំរុញឲ្យបណ្តារការិយាល័យ និងអធិការគ្រប់ស្រុកទាំងអស់ ត្រូវពិនិត្យមើលកងកំលាំងឡើងវិញ ជាពិសេសពិនិត្យមើលទៅលើវិសាលភាពការងាររបស់ពួកគាត់ ដើម្បីជំរុញឲ្យការងាររបស់អង្គភាពមានតំណើរការទៅមុខ ឆ្ពោះទៅសម្រេចបាននៅផែនការរបស់ថ្នាក់លើដែលបានដាក់ជូន ។
ថ្លែងនៅក្នុងឱកាសផ្តល់ប័ណ្ណសរសើរ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនមន្ត្រីនគរបាលចំនួន ២២៤រូប នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅសាលប្រជុំនារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០នេះ
ឯកឧត្តមស្នងការ បានដាក់បញ្ជាឲ្យលោកមេប៉ុស្តិ៍រដ្ឋបាលទាំង ១០០ និងអធិការទាំង ១០ស្រុកនិងក្រុង ត្រូវបើកទ្វារចំហ រង់ចាំទទួលបញ្ជា ឬទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាឲ្យបានជាមួយនឹងការទប់ស្កាត់ បទល្មើសនានា ចំពោះសន្តិសុខសុវត្ថិភាពភូមិឃុំ របស់អង្គភាព និងភូមិសាស្ត្ររៀងៗខ្លួន ត្រូវបង្កើនការចេញល្បាតនៅគ្រប់ភូមិសាស្ត្រ ពីព្រោះសកម្មភាពរបស់ជនខិលខូច និងជនល្មើស គឺវារង់ចាំឆ្លៀតឱកាសនៅពេលដែលសមត្ថកិច្ចរបស់យើង មានចន្លោះប្រហោង ដូចនេះក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែមានផែនការត្រៀមការពារទុកជាមុន ។
ជាចុងបញ្ចប់នៃកម្មវិធីនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង បានធ្វើការលើកទឹកចិត្ត ចំពោះមន្ត្រីនគរបាលទាំងអស់ ត្រូវតែខិតខំបម្រើការងារឲ្យបាលល្អ ហើយលោក និងឲ្យការិយាយល័យជំនាញបុគ្គលិក ធ្វើសំណើទៅថ្នាក់លើ ពិនិត្យ ស្នើសុំឋានន្តរស័ក្តិ មេដាយ និងប័ណ្ណសរសើរផ្តល់ជូនដល់មន្ត្រីនគរបាលរូបណា ដែលមានស្នាដៃល្អ ៕ដោយ៖ តាកែវ