ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូច ចេញពីស្តុបផ្សារដើមគរ តាមបណ្តោយផ្លូវម៉ៅសេទុង បម្រុងបត់ស្ដាំឡើងតាមបណ្តោយផ្លូវ 217 រួចក៏វ៉ាជែងរថយន្តដឹកអ្នកដំណើរ ពីខាងស្តាំមិនផុតក៏ជ្រុលទាក់ចំកញ្ចក់ខាងមុខ រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៥ និង ៣០ នាទីថ្ងៃអង្គារទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកអ្នកដំណើរមួយ គ្រឿង ដឹកអ្នកដំណើរពេញ ក្នុងរថយន្តដែលពាក់ផ្លាកលេខបាត់ដំបង 3A 0334 ធ្វើដំណើចេញពីស្តុបផ្សារដើមគរ ផ្លូវម៉ៅសេទុង បម្រុងបទស្តាំឡើងតាមផ្លូវ ២១៧ ឆ្ពោះទៅក្រុងព្រះសីហនុ ស្រាប់តែភ្លាមនោះ គេឃើញរថយន្តស្ទូចមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 3E 7987 ធ្វើដំណើរពីខាងក្រោយ តាមបណ្តាយផ្លូវម៉ៅសេទុងដូចគ្នា ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងខាងស្តាំមិនផុត ក៏កន្ទុយរថយន្តស្ទូចទៅទាក់កញ្ចក់រថយន្តអ្នកដំណើរ ពីខាងមុខបណ្តាលឲ្យខូចខាតទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការគ្នា ជាមួយជំនាញចរាចរណ៍ ចុះមកដល់កន្លែងកើតហេតុ រួចក៏បានជួយសម្របសម្រួល តែមិនត្រូវ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្ដពីរគ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សា មេត