Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​បញ្ចេញ​ថវិកា ៣០​លាន​ដុល្លារ​ទៀត ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ជាង ២,៦ លាន​នាក់ ក្នុងអំឡុងពេល​កូ​វីដ​១៩ សម្រាប់​ជុំ​ទី​២

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៥​សីហា​នេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូដ -១៩ សម្រាប់​ជុំ​ទី​២​។​

​ក្រសួង​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា ដោយ​ពិនិត្យឃើញ​ពី​តម្រូវការ ក៏ដូចជា​ដើម្បី​បន្ត​ជួយ​កាត់បន្ថយ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​ជីវភាព​ប្រចាំថ្ងៃ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រយៈពេល​ពីរ​ខែ​បន្ថែមទៀត ។​

​កម្មវិធី​ជំនួយ​សង្គម​ពិសេស​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ ។​

​ដែលមាន​ប័ណ្ណ​សមធម៌ រួមបញ្ចូល​ល​ទាំង​អ្នក​បាត់បង់​ការងារ ឬ​ប្រាក់ចំណូល ដែល​ធ្វើឱ្យ​ពួកគេ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ កម្ម​វី​ធី​ឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​ជុំ​ទី​២(​ខែសីហា និង​ខែកញ្ញា ឆ្នាំ​២០២០) ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែសីហា ឆ្នាំ​២០២០ តាមរយៈ​ការប្រើប្រាស់​សេវាកម្ម​ផ្ទេរប្រាក់​វឹង​នេះ នឹង​បើក​ផ្តល់​សាច់ប្រាក់​ដែលជា​ថវិកាជាតិ ចំនួន ៣០ លាន​ដុល្លារ​អាមេរិក ជូន​ដល់​ប្រជាជន​ចំនួន​ជាង ២,៦ លាន​នាក់ សម្រាប់​ខែសីហា​នេះ​។

​ទំហំ​ថវិកា​នេះ មានការ​កើនឡើង​ពី ២៦ លាន​ដុល្លារ​អាមេរិក នៅ​ខែកក្កដា និង ២៣ លាន​ដុល្លារ​អាមេរិក នៅ​ខែមិថុនា ដោយសារ មានការ​កើនឡើង​នៃ​គ្រួសារ​ក្រីក្រ តាមរយៈ​ការកំណត់​អត្តសញ្ញាណ​តាម​ការស្នើសុំ​ចំនួន​ប្រមាណ ៦០.០០០ គ្រួសារ​បន្ថែម កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​សហគមន៍ជាតិ និង​អន្តរជាតិ ថា​ជា​កម្មវិធី​ដែល​ជោគជ័យ​មួយ ដោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​តាមបែប​ឌីជីថល ដែល​បង្ហាញ​ពី​តម្លាភាព និង​ប្រសិទ្ធិភាព​ខ្ពស់​។

​ការអនុវត្ត​កម្មវិធី​នេះ​នៅ​ទូទាំងប្រទេស​ត្រូវបានធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ឃុំ សង្កាត់ ដឹកនាំ​ការអនុវត្ត​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​, ក្រសួងផែនការ​, និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​ការសម្របសម្រួល​របស់​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​។​

​រាជរដ្ឋាភិបាល ក៏​ទទួលស្គាល់​នូវ​ជំនួយ​បច្ចេកទេស​ដែល​ផ្តល់​ដោយ​ដៃគូរ​អភិវឌ្ឍន៍​នានា ជាពិសេស​អង្គការ UNICEF, UNDP, GIZ, រដ្ឋាភិបាល​អូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអែត និង​សហគម​អឺរ៉ុប ដែលនាំឱ្យ​កម្មវិធី​នេះ​អាច​ដាក់ឱ្យអនុវត្ត​ដោយ​រលូន នឹង​ប្រកបដោយ​ភាពជោគជ័យ​៕ ដោយ​៖​កូ​ឡាប​

×