ភ្នំពេញ ៖ បុរសម្នាក់វ័យអាយុ ២៩ ឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្រោយពេលម្ដាយបញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ ដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់នៅលើរថយន្តឈ្នួល ហើយម្ចាស់រថយន្តឈ្នួល ក៏បានយកមកទម្លាក់ចោល នៅមុខនឹងសាលាឥន្ទ្រទេវី។
ហេតុការណ៍ភ្ញាក់ផ្អើលមួយដែល កើតឡើងនៅវេលាម៉ោង ១១និង០០នាទីថ្ងៃអង្គារទី ២៥ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៣៧១ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពមានឈ្មោះហួត សុទ្ធ អាយុ២៩ ឆ្នាំមានប្រពន្ធ និងកូន ទើបតែមានអាយុពីរខួប មុខរបរធ្វើស្រែ មានស្រុកកំណើតនៅភូមិឥដ្ឋ ឃុំឫស្សី ស្រុកស្រុកពាមជរ ខេត្តព្រៃវែង។
បើយោងតាមការរៀបរាប់ ពីម្ដាយបានបញ្ជាក់ថា កូនប្រុសមានអាយុ ២៩ ឆ្នាំ មានប្រពន្ធ និងកូន ទើបតែពីរខួបទេ ដោយសារតែប្អូនប្រុសមានស្ថានភាពជំងឺប្រចាំកាយ គឺជាជំងឺទាចទឹក ដោយសារតែថ្ងៃហ្នឹង មានសភាពធ្ងន់ធ្ងរពេក គាត់ក៏បានសម្រេចចិត្ត យកកូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ តែអកុសល្យ ដោយស្តានភាពធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់នៅលើរថយន្តឈ្នួលតែម្តងទៅ ហើយរថយន្តឈ្នួល បានយកមកទម្លាក់ចោលនៅមុខសាលាឥន្ទ្រទេវី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ចុះមកដល់រួចក៏មានការអាណិតអាសូរ ទៅលើអ្នកមីង ក៏បាននាំគ្នារៃអង្គាសថវិកាគ្នា បានមួយចំនួនធំ ក៏ប្រគល់ទៅឲ្យអ្នកមីង ដើម្បីដឹកសពកូនយកទៅស្រុកកំណើតឯខេត្តព្រៃវែង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សាមេត