Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ចោទ​អា​មេ​រិច​ថា បញ្ជូន​យន្តហោះ​ចារកម្ម មក​ឈ្លប​មើល​សមយុទ្ធ​របស់ខ្លួន​

​មហា​យក្ស​ចិន​បានធ្វើការ​ចោទប្រកាន់​ស​ហ​រដ្ឋ​អា​មេ​រិច​ថា បាន​បញ្ជូន​យន្តហោះ​ឈ្លប​ការណ៍ US U-2 ចូលក្នុង​តំបន់​គ្មាន​ការហោះហើរ (No-fly zone) មើល​ការធ្វើ​សមយុទ្ធ​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​។ ការចោទប្រកាន់​នេះ ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​បន្ថែម​រវាង​មហាអំណាច​ទាំងពីរ​។​

​ចិន​បាន​ថ្កោលទោស​ជា​យូរ​មកហើយ ចំពោះ​សកម្មភាព​ស៊ើបការណ៍​របស់​អា​មេ​រិច ខណៈដែល​អា​មេ​រិច​បាន​ត្អូញត្អែរ ពី​ការហោះ​រារាំង​ដោយ​គ្មាន​សុវត្ថិ​ភា​ពី​សំណាក់​យន្តហោះ​របស់​ចិន​។​

​ក្រសួងការពារជាតិ​ចិន​បាន​និយាយថា ការហោះហើរ​របស់​យន្ត​ហោះ​អា​មេ​រិច U-2 ដោយ​គ្មាន​ការអនុញ្ញាត​លើ​តំបន់​គ្មាន​ការហោះហើរ នៅ​តំបន់​យោធា​ចិន​ដែល​កំពុង​ធ្វើ​សមយុទ្ធ “​ជាការ​រំខាន់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សកម្មភាព​សមយុទ្ធ​”​។​

​ក្រសួងការពារជាតិ​ចិន​និយាយទៀតថា បញ្ហា​នេះ​អាច​បណ្តាល​ឲ្យ​មានការ​យល់ច្រឡំ ឬក៏​ឧបទ្ទវហេតុ​កើតឡើង​នឹកស្មាន​មិន​ដល់​។​

“​វា​ជា​សកម្មភាព​បង្កហេតុ ហើយ​ចិន​ប្រឆាំង​ដាច់​ខាង​ចំពោះ​សកម្មភាព​នេះ ហើយ​ចិន​បានដាក់​ការប្រឆាំង​ជំទាស់ ជាមួយ​ភាគី​អា​មេ​រិច​រួចរាល់​ហើយ​”​។​

​នៅក្នុង​សេចក្តីប្រកាស យោធា​អា​មេ​រិច​និយាយថា ការហោះហើរ​របស់ U-2 ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ភិ​ច ហើយ​វា​ស្ថិតក្នុង​ច្បាប់​អន្តរជាតិ និង​ត្រឹមត្រូវ​តាមច្បាប់ នៃ​ការគ្រប់គ្រង​ការហោះហើរ​របស់​យន្តហោះ​។​

​យោធា​អា​មេ​រិច​បន្តទៀតថា “​បុគ្គលិក​កងទ័ពអាកាស​ប៉ា​ស៊ី​ភិ​ចនឹង​បន្ត​ការហោះហើរ និង​ប្រតិបត្តិការ​នៅ​គ្រប់​ទីកន្លែង ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត និង​ពេលវេលា​នៃ​ការជ្រើសរើស​របស់​ពួកយើង​”​។​

​សូមបញ្ជាក់ថា យន្តហោះ U-2 អាចធ្វើ​ការហោះហើរ​បាន​កម្ពស់ ២១​គីឡូម៉ែត្រ និង​អាចធ្វើ​សកម្មភាព​ស៊ើបការណ៍​ពី​ចំងាយ​បាន ហើយ​មិនចាំបាច់​ហោះចូល​តំបន់​គ្មាន​ការហោះហើរ​ឡើយ (No-fly zone)​។​

​បច្ចុប្បន្ន ចិន​កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ Bohai​។ ចិន​ក៏​កំពុង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​លឿន និង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

 

×