Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស័ក្តិ​សមជា​ឪពុកម្តាយ​ទេ​!? ដែល​បង្កើត​គេ​ហើយ ទោះ​គ្នា​ត្រូវស្លាប់​ទៅវិញ ក៏​មិនគួរណា​ធ្វើបែបនេះ​!!

spot_img

​កុមារ​ប្រហែល ១.៨ លាន​នាក់ នៅក្នុង​ប្រទេស​ហ្វីលីពីន ក្នុងនោះ​ជាង ១% នៃ​ចំនួន​ប្រជាជន​សរុប ត្រូវបាន «​បោះបង់ចោល​» ។ នេះ​បើ​យោងតាម​អង្គការ​សិទ្ធ​កុមារ និង​សង្គ្រោះបន្ទាន់ របស់​អង្ក​ការ UN ។​

​រឿង​នោះ​គឺ​ដោយសារ​ក្មេង​ជំទង់ៗ នៅក្នុង​សង្គម​សព្វថ្ងៃ បាន​មាន​សកម្មភាព​ផ្លូវភេទ​រួចទៅហើយ និង​ប្តី​ប្រពន្ធ​ដែល​ពុំ​ព្រម​រៀបចំ​ផែនការ​គ្រួសារ​មួយ​ឲ្យ​ល្អប្រសើរ មុនពេល​ពួកគេ​មាន​សកម្មភាព​ផ្លូវភេទ​នឹង​គ្នា ។ វា​ជា​ការចៀស​មិន​រួច​នៃ​អត្រា​កើនឡើង​ដ៏​ខ្ពស់ នៃ​ការ​មានគភ៌​ដែល​មិន​ចង់បាន ដែលជា​ពិសេស​នៅក្នុង​ប្រទេស​ហ្វីលីពីន ។

​ទោះបី​ការ​រំលូតកូន គឺជា​ទង្វើ​ខុសច្បាប់​នៅក្នុង​ប្រទេស​នេះ​ក៏ដោយ តែ​ម្តាយ​វ័យៗ​ក្មេង​ជាច្រើន និង​គ្រួសារ​ក្រីក្រ បន្ត​សម្លាប់ និង​បោះបង់​កូន​របស់​ពួកគេ​ចោល ព្រោះ​ពួកគេ​ពុំ​អាចមាន​លទ្ធភាព​ចិញ្ចឹម​កូន​តទៅទៀតបាន ។​

​ជាក់ស្តែង កាលពីពេល​កន្លងទៅនេះ ពលរដ្ឋ​ក្នុង​តំបន់​ពិតជា​មានការ​ស្លុតរន្ធត់​ជាខ្លាំង នៅពេលដែល​ពួកគេ​បាន​ប្រទះឃើញ​ទារក​ម្នាក់ ត្រូវបាន​បោះបង់ចោល ដោយ​ដាក់​ឡាំង​កា​តុង ស្ថិត​នៅក្បែរ​ចិញ្ចើមផ្លូវ ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត និង​ក៏​ដូច​ពលរដ្ឋ​ក្នុង​តំបន់ បាន​រិះគន់​ឪពុកម្តាយ​របស់​ទារក​អភព្វ​នេះ ។ ក្នុងនោះ មនុស្ស​ជាច្រើន​បាន​និយាយថា ពួកគេ (​ឪពុកម្តាយ​) យ៉ាងហោចណាស់ ក៏​រក​កន្លែង​បញ្ចុះ​សាកសព​កូន​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ដែល​មិនគួរណា​យកគ្នា​មក​បោះចោល​បែបនេះ​ឡើយ ។ រីឯ​អ្នកខ្លះ​ទៀតថា ស្ត្រី​ជា​ម្តាយ​នោះ គួរតែ​ឈប់​បង្កើតកូន​ទៀត​ទៅ ព្រោះ​នាង​មិន​សម​មានកូន​អស់​មួយជីវិត ៕ ចន្ទី

spot_img
×