ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់បានចុះស្រាវជ្រាវរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១៣ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន០៦អាង។ ចំណែកម្ចាស់ទីរងរត់គេចបាត់ ខណៈ ជំនាញកំពុងស្រាវជ្រាវស្វែងរក។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៧ នឹង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់-ប៉ុស្តិ៍ព្រៃអំពក-ប៉ុស្តិ៍គិរីចុងកោះ-ប៉ុស្តិ៍កំណប់ និងប៉ុស្តិ៍ភ្នំដិន បានចុះស្រាវជ្រាវរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១៣ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន០៦អាង នៅចំណុចដុបទឹកត្របែកនិងដុបដាដំរីស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ១៨៥៦ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកអ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ