Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំ​ណាស់​! ហ៊ាន​យក​ស្រី​មក​ដេក​ដល់​ក្នុងផ្ទះ​ដាក់​ប្រពន្ធ ប្អូនថ្លៃ​តាម​ទាន់ ផ្ទុះ​ផ្អើល​ទាំងយប់​…(​វីដេអូ​)

spot_img

​ពិតណាស់​ហើយ គ្មាន​មនុស្ស​ប្រុស​ណា​ដែល​មិនចេះ​ខូចខិល​នោះទេ ប៉ុន្តែ ការ​ខូចខិល​របស់លោក​ប្តី​មួយចំនួន ធ្វើឡើង​ដោយ​មិន​ឲ្យ​ប្រពន្ធ​ទឹកភ្នែក​នោះទេ​។ តែ​ទោះយ៉ាងណា ក៏មាន​មនុស្ស​ប្រុស ដែល​ពុំ​ផ្តល់​តម្លៃ​ឲ្យ​ប្រពន្ធ​ឡើយ ដោយមាន​មួយចំនួន​តូច​លួច​មាន​ស្រី ហើយ​ថែមទាំង​យក​ស្រី​មក​ដេក​ដល់​ក្នុងផ្ទះ​ក៏មានដែរ​។​

​ជាក់ស្តែង វីដេអូ​ថ្មី​មួយ ដែល​ត្រូវបាន​បង្ហោះ​ឡើងលើ​បណ្តាញ​សង្គម កំពុង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំងបំផុត ដែល​បង្ហាញ​ឲ្យ​ឃើញ​បុរស​ជា​ប្តី​ម្នាក់​មាន​ប្រពន្ធ​ហើយ តែ​បែរ​មានគំនិត​ផិតក្បត់ លួច​យក​ស្រី​មក​ដេក​ដល់​ក្នុងផ្ទះ តែ​ត្រូវ​ប្អូនប្រុស​ថ្លៃ​តាម​ទាន់​ផ្ទុះ​រឿង​ទាំងយប់​តែម្តង​។​

​តាមរយៈ​វីដេអូ បុរស​ជា​ប្អូនថ្លៃ​បាន​និយាយថា​៖ «​ហែង​គ្មាន​សិទ្ធិ​អី​មក​ចាប់​ឃាត់​អា​ញ់​ទេ​ណា អា​រាយ អ្ហាស អត់​មាន​បង​ជាមួយ​អា​ញ់ គ្មាន​ជាប់​សាច់ឈាម​អី​ជាមួយ​អា​ញ់​ទៀត​ទេ ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​…. ផ្ទះ​អា​ញ់ អត់​មានផ្ទះ​ក្បាល​អា​ឆ្កែ​នេះ ទិញ​ឲ្យ​ប្រពន្ធ​វា​អី​ទេ​ណា ទ្រព្យសម្បត្តិ​វា​គ្មានទេ សុទ្ធតែ​របស់​ឪ​អា​ញ់​ទិញ​ឲ្យ​វា​…»​។​

​គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​ករណីនេះ យើង​ក៏​មិនទាន់​ដឹងថា ក្រុមគ្រួសារ​ខាង​ស្រី​ជា​ប្រពន្ធ នឹងមាន​ចំណាត់ការ​ផ្លូវច្បាប់​យ៉ាងណា​នោះទេ ទៅលើ​បុរស​ជា​ប្តី​កំហូច​រូបនេះ ដែល​ថ្លើមធំ​ណាស់​ហ៊ាន​ធ្វើ​ទង្វើ​បែបនេះ​ដាក់​ប្រពន្ធ​យក​ស្រី​មក​ឡើងឋានសួគ៌​មកដល់​ក្នុងផ្ទះ​៕ ដោយ​៖ លឹម ហុង​

spot_img
×