តាកែវ ៖ នគរបាលខេត្តតាកែវ នៅតែបន្តបោសសម្អាតដំណាំកញ្ឆានៅតាមជួរភ្នំ នៅក្នុងស្រុកគីរីវង់ គ្រប់ពេលវេលា ខណៈដែលទីតាំងឋិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នេះជាទីតាំងដែលអំណោយផលដល់ជនល្មើសលួចដាំដំណាំកញ្ឆា នៅតាមជ្រលងភ្នំ ជាច្រើន ឋិតនៅភូមិឃុំខាងលើ ជាងរាងរាល់ឆ្នាំ ដោយមិនចេះអស់ មិនចេះហើយ បើទោះបីជាមានការបង្ក្រាបពីសំណាក់បងប្អូនសមត្ថកិច្ចនគរបាលខេត្ត និងអាវុធហត្ថ ចុះកាប់ និងដុតបំផ្លាញយ៉ាងណាក៏ដោយ ក៏នៅតែមានជនល្មើសបន្តលួចដាំដដែល តើការគ្រប់គ្រងរស់អជ្ញាធរស្រុកគីរីវង់ ដែលមានលោក ស៊ុត ខុន ជាអភិបាលស្រុក មិនមានវិធានការណ៍ និងចំណាត់ការដឹកនាំណាច្បាស់លាស់ឡើយ ។
សកម្មភាពចុះបង្ក្រាបយ៉ាងសកម្មទៅលើដំណាំកញ្ឆា ដូចភ្លៀងរលឹមរបស់សមត្ថកិច្ចខេត្តតាកែវ គឺបានធ្វើឲ្យមជ្ឈដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្ត មានការកោកសរសើរដល់បងៗ ដែលជាកងកម្លាំងក្នុងយុទ្ធនាការចុះកាប់បំផ្លាញដំណាំកញ្ឆានេះគ្រប់ពេល ក៏ប៉ុន្តែក៏មានមជ្ឈដ្ឋានមួយចំនួន ក៏បានធ្វើការរិះគន់ដល់លោកអភិបាលស្រុកគីរីវង់ថា អសមត្ថភាព ក្នុងការទប់ស្កាត់លើការលួចដាំដំណាំកញ្ឆាយ៉ាងអនាធិបរត្យ ជារាងរាល់ឆ្នាំមកនេះ ។
សូមបញ្ជាក់ផងដែរថា សកម្មភាពរបស់នគរបាលស្រុកគីរីវង់ចុះបង្ក្រាប និងកាប់បំផ្លាញដំណាំកញ្ឆានេះ គឺធ្វើកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់-ប៉ុស្តិ៍ព្រៃអំពក-ប៉ុស្តិ៍គិរីចុងកោះ-ប៉ុស្តិ៍កំណប់ -ប៉ុស្តិ៍ព្រៃរំដេង និងប៉ុស្តិ៍ភ្នំដិន បានចុះស្រាវជ្រាវរុករកកាប់នឹងដុតបំផ្លាញ ដំណាំកញ្ឆាដែលជនខិលខូច លួចដាំខុសច្បាប់ បានចំនួន១៣ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន៦អាង នៅចំណុចដុបទឹកត្របែកនិងដុបដាដំរីស្ថិតនៅក្នុងភូមិសាស្ត្រា ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ១៨៥៦ម៉ែត្រការ៉េ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរក អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ដោយ៖ តាកែវ