ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះក្នុងឃ្លាំងសំណង់ខុនដូបុរី 999 កន្លែងផ្ទុកសម្ភារគ្រឿងសំណង់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្នុងបុរី និងខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង 4 និង 30 នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី 27 ខែសីហាឆ្នាំ 2020 ត្រង់ចំណុចកើតហេតុបុរី999 តាមបណ្តោយផ្លូវ 33 សង្កាត់បឹងទំពុនទី 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមការរៀបរាប់ពីកម្មករនៅក្នុងបុរី999 បានបញ្ជាក់ថា គាត់នាំគ្នាអង្គុយនៅខាងលើ ស្រាប់តែឃើញអណ្ដាតភ្លើងចេញពីកន្លែងផ្ទុកសម្ភារគ្រឿងសំណង់ ក៏មានការភ្ញាក់ផ្អើល រួចបាននាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ ជួយទប់ស្កាត់តែមិនទប់ស្ថានការណ៍ បានក៏ប្រាប់ដល់ខាងអាជ្ញាធរ មានសមត្ថកិច្ចសុំខាងអន្តរាគមន៍ពន្លត់អគ្គិភ័យជាបន្ទាន់។
បុរសជាកម្មករបន្ថែមទៀតថា ករណីអគ្គិភ័យឆេះកន្លែងផ្ទុកសម្ភារគ្រឿងសំណង់ នៅអគារខាងក្រោមសង្ស័យថា មានអ្នកបោះកន្ទុយបារី ចូលទៅក្នុង និងទើបធ្វើឱ្យមានការឆាបចេះ និងរាលដាលកើតឡើង។
រថយន្តពន្លត់អគ្គិភ័យ មក 4គ្រឿង ការប្រើប្រាស់ទឹកអស់ 1គ្រឿង៕ដោយ៖ សា មេត