Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Walmart នឹង​ចាប់​ដៃគូ​ជាមួយ Microsoft ដើម្បី​ទិញយក TikTok នៅ​អា​មេ​រិច​

​ក្រុមហ៊ុន Walmart បាន​និយាយថា ខ្លួន​នឹង​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Microsoft ដើម្បី​ដេញថ្លៃ​យក​ប្រតិបត្តិការ​របស់ TikTok នៅ​អា​មេ​រិច​។​

​ក្រុមហ៊ុន​ដ៏​ធំ​នេះ​និយាយថា ខ្លួន​គិតថា​កិច្ចព្រមព្រៀង​ជាមួយនឹង​កម្មវិធី TikTok នឹង​ជួយ​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​។​

TikTok ត្រូវបាន​ទុកពេល​ឲ្យ​រយៈពេល ៩០​ថ្ងៃ​ដើម្បី​លក់​ប្រតិបត្តិ​របស់ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិច បើ​មិន​ដូច្នេះ​ទេ នឹងត្រូវ​មានការ​ហាម​ឃាត់​នៅ​អា​មេ​រិច​។ ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បានធ្វើការ​ចោទប្រកាន់ថា TikTok ចែករំលែក​ព័ត៌មាន​អ្នកប្រើប្រាស់​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុនមេ​បដិសេធ​។​

​បើតាម​សេចក្តី​រាយ​ការ ប្រតិបត្តិការ​របស់ TikTok នៅ​អា​មេ​រិច​អាចមាន​តម្លៃ​ច្រើន​ដល់ ៣០​ពាន់​លាន​ដុល្លារ ប្រសិនជា​មានការ​សម្រេច​កិច្ចព្រមព្រៀង​។​

​សូម​រំលឹកថា កម្មវិធី TikTok ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ទូទាំង​ពិភពលោក​កាលពី​ចុងឆ្នាំ ២០១៨ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​កម្មវិធី​នេះ​រីក​សុសសាយ​យ៉ាង​លឿន​មិនគួរ​ឲ្យ​ជឿ ជាពិសេស​មាន​ប្រជាប្រិយភាព​ក្នុងចំណោម​យុវវ័យ​។​

​បច្ចុប្បន្ន កម្មវិធី​ចែករំលែក​វី​ដេ​អូ​ខ្លី​នេះ មាន​អ្នកប្រើប្រាស់​សកម្ម​ជាង ៨០០​លាន​នាក់​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


×