Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបើក​សម្ពោធ​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​ផលិតផល CULT និង​ការលើកកម្ពស់​របស់ Exchange Square ទៅលើ​ម៉ាក​យីហោ​ដែល​ផ្ដល់ជូន​ការរស់នៅ​ប្រកបដោយ​ចីរភាព និង​សីលធម៌​នៅ​ប្រទេស​កម្ពុជា​

​ភ្នំពេញ​៖ CULT ជា​វេទិកា​ដ៏​ធំ​មួយ​នៃ​ប្រទេស​កម្ពុជា​សម្រាប់​ម៉ាក​យីហោ ដែល​ផ្ដល់ជូន​នូវ​ការរស់នៅ​ប្រកបដោយ​ចីរភាព និង​សីលធម៌​។ សូម​អញ្ជើញ​សាធារណជន​ទាំងអស់​ចូលរួម​ទស្សនា និង​ទិញ​ផលិតផល​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់់ CULT នៅ​ជា​ន់ទី ១ នៃ​ផ្សារ​ទំនើប Exchange Square ចាប់ពី​ថ្ងៃ​សុក្រ ទី ២៨ ខែសីហា ឆ្នាំ ២០២០ ដល់​ថ្ងៃ​សៅរ៍​ទី ២៨ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅ​រៀងរាល់​ម៉ោង ១០ ព្រឹក ដល់ ៧ យប់​។​

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​គឺធ្វើឡើង ដើម្បី​ឆ្ពោះទៅ​កាន់ការ​បើកសម្ពោធ​ជា​ផ្លូវការ​នៃ​ហាង CULT Concept Store នៅ ខែវិច្ឆិកា​ខាងមុខនេះ ដែលមាន​ការចូលរួម និង​គាំទ្រ​ពី ម៉ាក​យីហោ​ជាង ៦០​ផ្សេងៗ​គ្នា ដែល​ផ្ដល់ជូន​នូវ ការរស់នៅ​ប្រកបដោយ​ចីរភាព និង​សីលធម៌ ដែល​ម៉ាក​យីហោ​ទាំងនោះ​ភាគច្រើន​រងគ្រោះ​ដោយសារ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ Exchange Square ពិតជា​គាំទ្រ​នូវ​ការប្រើប្រាស់​ផលិតផល​ប្រកបដោយ ទំនួល​ខុសត្រូវ និង​ចីរភាព ហើយ​ទស្សនៈ​រួមមួយ​នេះ គឺជា​ការផ្ដួចផ្ដើម​នៃ​កិច្ចសហប្រតិបត្ដិការ ដ៏​រំភើប​នេះ​ផងដែរ​។​

CULT ត្រូវបាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៦ ជាមួយនឹង​ចក្ខុវិស័យ​ក្នុងការ​បង្កើត​នូវ​សហគមន៍​អ្នកប្រើប្រាស់​ប្រកប ដោយ​ក្រមសីលធម៌​ដែល​តែងតែ​គាំទ្រ​នូវ​ទេពកោសល្យ និង​ផលិតកម្ម​ក្នុងស្រុក ហើយ​ចង់​ទិញ​ផលិតផល ដែល​ផ្ដល់នូវ​ទំនុកចិត្ត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ CULT បាន​រីកចម្រើន​ក្លាយទៅជា​ទីផ្សារ​ដ៏​លេចធ្លោ​មួយ ដែល​ដាក់​បង្ហាញ​នូវ​ម៉ាក​យីហោ​ផលិតផល​ដែល​ផ្ដល់នូវ​ការរស់នៅ​ប្រកបដោយ​ចីរភាព និង​សីលធម៌ លំដាប់​កំពូល​នៅក្នុង​ប្រទេស​។ បេសកកម្ម​របស់ CULT គឺ​លើកកម្ពស់​នូវ​អាជីវកម្ម​ក្នុងស្រុក ដែល​ផ្សព្វផ្សាយ នូវ​ការរស់នៅ​ប្រកបដោយ​ចីរភាព និង​មាន​លក្ខណៈ​បៃតង ដែល​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​អ្នកប្រើប្រាស់ ជាមួយនឹង​ម៉ាក​យីហោ​ដែល​ពួកគេ​ពេញចិត្ត និង​អ្នក​រចនា​ផងដែរ​។​

​កញ្ញា Carola Krainz ដែលជា​ស្ថាបនិក​របស់ CULT បាន​មានប្រសាសន៍ថា​៖ “​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​មើលឃើញថា សហគ្រិន និង​ម៉ាក​យីហោ​ក្នុងស្រុក​មានការ​រីកចម្រើន គួរឱ្យកត់សម្គាល់​ក្នុងការ​វិនិយោគ លើ​ការរស់នៅ​ប្រកបដោយ​ចីរភាព និង​ក្រមសីលធម៌​។​”
​កញ្ញា​បាន​បន្តទៀតថា ”​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់​យើង គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​រក្សា​សន្ទុះ​ឆ្ពោះទៅមុខ នៃ​ការឆ្លុះបញ្ចាំង​ម៉ាក​យីហោ និង​អ្នក​រចនា​ផលិតផល ដ៏​ល្អឥតខ្ចោះ និង​គិតគូ​ចំពោះ​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម​”​។ CULT ត្រូវបាន​អញ្ជើញ​ឱ្យ​រៀបចំ ព្រឹ​ត្ដិ​ការណ៍​តាំង​ពិ​ពរណ៍​ផលិតផល​នៅឯ​ផ្សារ​ទំនើប Exchange Square ដែលជា​ទីតាំង​ដែលមាន សក្ដានុពល​ក្នុងការ​ទាក់ទាញ អ្នកចូលរួម​ដែលមាន​សេចក្ដីប្រាថ្នា ខាង​ផ្នែក​សហគ្រិនភាព និង​ការរស់នៅ​បែប ស៊ី​វិ​ល័យ​នៅ​ប្រទេស​កម្ពុជា​។​

​ព្រឹ​ត្ដិ​ការណ៍​នេះ​នឹង​ចាប់​ផ្ដើមឡើង ដោយមាន​ការបញ្ចុះ​តម្លៃ​ទៅលើ​ផលិតផល​ជាច្រើន ក្នុង​រយៈពេល ៣​ថ្ងៃ​ដំបូង​នៃ​កម្មវិធី ចាប់ពី​ថ្ងៃ​សុក្រ ទី​២៨ ដល់​ថ្ងៃអាទិត្យ ទី​៣០ ខែសីហា ។ CULT នឹង​បរិច្ចាគ ៥%​នៃ​ប្រាក់ ចំណេញ​ទាំង​អស់នៃ ៣​ថ្ងៃ​ដំបូង​ទៅដល់ អង្គការក្រៅរដ្ឋាភិបាល She Investment ដែលជា​សហគ្រាស សង្គម​ជួយ​ដល់​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ដ្រី​ខ្មែរ ឱ្យ​កាន់តែ​មាន​ភាព​រីកលូតលាស់ ប្រកបដោយ​ស្ថិរភាព និង​មាន​ឥទ្ធិពល​ខ្ពស់​។ ការបរិច្ចាគ​នេះ​នឹង​ជួយ​ដល់​អជីវ​កម្ម​ជាច្រើន​ឱ្យនៅតែ​អាច​ផ្ដល់ ការងារ​ដល់ បុគ្គលិក​របស់ខ្លួន ដើម្បី​ទទួលបាន​ប្រាក់កម្រៃ​យកទៅ​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​។​

​យីហោ​ដែល​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​មួយ​នេះ គឺ​សុទ្ធសឹងតែ​ត្រូវបាន​ចម្រាញ់​ជ្រើសរើស ចេញពី​យីហោ​ដែល​បាន​ចុះឈ្មោះ​ជាង​៦០ ដែលជា ម៉ាក​យីហោ​ប្រកបដោយ​ចីរភាព មកពី​ទីផ្សារ​ផ្សេងៗ​ដូចជា គ្រឿងសម្អាង ឧបករណ៍ប្រើប្រាស់​ផ្សេងៗ គ្រឿង​តែង​លំអរ​ក្នុង​គេហ​ដ្ខា​ន និង បរិក្ខារ​ផ្ទះបាយ​។ ជាក់ស្តែង ចុងភៅ ណាក់ ជា​ចុងភៅ​នារី​ដែលមាន​ភាពល្បីល្បាញ​ដំបូង​គេ​បង្អស់ នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​អ្នក​កត់ត្រា និង ការពារ​អភិរក្ស​នូវ​មុខម្ហូប​ខ្មែរ​, គាត់​ជា​សហគ្រិន​ដែល​ផ្តូ​ច​ផ្តើម​នូវ​ការផ្សព្វផ្សាយ លើ​ការរស់នៅ​ប្រកប ដោយ​សុខ​ភាពល្អ ហើយ​ជារឿយៗ គាត់​តែង​ចែករំលែក​នូវ​ចំណេះដឹង ដែល​គាត់​ទទួលបាន តាមរយៈ ការអាន​សៀវភៅ​, កម្មវិធី​ចំអិនម្ហូប និង​ការដើរ​កម្សាន្ត​របស់គាត់​ផងដែរ​។

Cambodia Knits ដែល​គេ​ស្គាល់ តាមរយៈ​ផលិតផល​ពិសេសៗ​ធ្វើ​ដោយ​ដៃ​ដ៏​ស្រស់ស្អាត និង កម្មវិធី ដែល​លើកកម្ពស់​ស្ត្រី​ទុរគត ក៏​នឹងចូលរួម​ជាមួយ​យើង ក៏ដូចជា សហគ្រាស​សង្គម Manava ដែលមាន ផលិតផល​ធ្វើ​ពី​ផ្តៅ​មាន​គុណភាព​ខ្ពស់ ដូចជា កាបូប ឧបករណ៍ប្រើប្រាស់ និង សម្ភារ​ផ្ទះបាយ​ជាដើម​។ អ្នក​ក៏​អាច​ស្វែងរក គ្រឿងសម្អាង​ម៉ាក Thorany ជា​ផលិតផល​ដែល​គ្មាន​សារជាតិ​គីមី ដែល​ធ្វើឡើង ពី​គ្រឿងផ្សំ​ធម្មជាតិ​ដូចជា ប្រេងដូង​ឆៅ ផ្កា និង ប្រេង​រុក្ខជាតិ​ដទៃទៀត ក៏​នឹងមាន​ការដាក់​បង្ហាញ ក្នុង​កម្មវិធី​យើង​ផងដែរ​។ ម៉ាក​យីហោ​ដែល​ចូលរួម​ជាមួយ​យើង រួមមាន Sui Joh, Saarti, Daiku, Bassac Studio, Battambang Blaze, Seekers, Samai និង ម៉ាក​យីហោ​ដទៃ​ផ្សេងទៀត​ផងដែរ​។​

​លោក James Padden នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Hongkong Land បាន​មានប្រសាសន៍ថា​៖ “​យើង​ពិតជា​រំភើប​ក្នុង​ការធ្វើជា​ដៃគូ​ជាមួយ CULT សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​មួយ​នេះ ហើយ​វា ពិតជា​អស្ចារ្យ​ណាស់​ដែល​ពួកយើង​បានឃើញ​សន្ទុះ​ដ៏​រីកចម្រើន នៃ​ម៉ាក​យីហោ​នៅក្នុង​ស្រុក​” ។ លោក​បាន​បន្តថា​៖ “​យើង​ពិតជា​រំភើប​ដែល​អាច​ផ្តល់ជូន CULT នូវ​វេទិការ​ដល់​លេចធ្លោ​នៅ​ផ្សារ​ទំនើប Exchange Square​។ យើង​ក៏មាន​ចក្ខុវិស័យ​ដូច​ទៅនឹង​ម៉ាក​យីហោ និង អ្នក​រចនា​ផលិតផល​ដែល កំពុង​ខិតខំ​ប្រឹងប្រែង ធ្វើការ​ដើម្បី​បង្កើត​នូវ​ទីផ្សារ​មួយ​ពោរពេញ​ទៅដោយ​ចីរភាព និង ភាព​ទទួលខុសត្រូវ​នៅ​ប្រទេស​កម្ពុជា​។​

​អំពី CULT
CULT មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ដ៏​ស្រស់​សោភា របស់​ប្រទេស​កម្ពុជា ហើយ CULT ត្រូវបាន បង្កើតឡើង ក្នុង​គោលបំណង​ផ្តល់ជូន​នូវ​វេទិកា​ទូលាយ ដល់​អ្នក​រចនា​ផលិតផល ដែល​ប្រកបដោយ សីលធម៌​ក្នុង ប្រទេស​កម្ពុជា ក្នុងការ​បង្ហាញ​ពី​រស​និយម​ចុងក្រោយ​បំផុត​របស់​ពួកគេ នៅក្នុង ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​នានា​។
​អ្នកចូលរួម​ទាំងអស់​គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម CULT ក្នុងការ​លើកកម្ពស់រ​បៀ​ប​រស់នៅ ដែល​ប្រកបដោយ ចីរភាព​និង​ក្រមសីលធម៌​ជាមួយនឹង​ផលិតផល​ដែល​ត្រូវបាន​រចនា​និង​ផលិតឡើង​ពោរពេញ​ដោយ​ក្តី​ស្រលាញ់​នៅ​ប្រទេស​កម្ពុជា​។​

​អំពី Exchange Square
Exchange Square គឺជា​គោលដៅ​លំដាប់ថ្នាក់​ពិភពលោក​មួយ​ដែល​រួមបញ្ចូល​នូវ​ស្មារតី ដ៏​រស់​រវើក របស់​ប្រទេស​កម្ពុជា​រួមជាមួយ​ភាព​ប៉ិនប្រសប់ និង​បែបផែន​ស៊ី​វិ​ល័យ​របស់​ទីក្រុង​ហុងកុង​។ Exchange Square គឺជា​គម្រោង​ពាណិជ្ជកម្ម​ប្រភេទ​ហាង​លក់ទំនិញ​ដ៏​អស្ចារ្យ​បំផុត នៃ​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង ស្ថិតនៅ​ចំ​កណ្តាល​នៃ​តំបន់​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន រួមជាមួយ​ការព័ទ្ធ​ជុំវិញ​ទៅដោយ​ឧទ្យាន និង មហាវិថី​ធំៗ ដែលជា​ភាព​ទាក់ទាញ​ដ៏​ពេញនិយម​បំផុត​របស់​ទីក្រុង​ភ្នំពេញ​។ Exchange Square ផ្តល់ជូន លោកអ្នក​នូវ​ជម្រើស​ជាច្រើន​ដូចជា អាជីវកម្ម ការដើរ​ទិញ​ឥ​វ៉ាន់ និង តម្រូវការ​បែប​កម្សាន្ដ របស់ គ្រួសារ ដែលមាន​ប្រាក់ចំណូល​មធ្យម ដែល​កំពុងតែ​មានការ​កើនឡើង​ជាខ្លាំង​នៅ​ប្រទេស​កម្ពុជា​។ Exchange Square ត្រូវបាន​បង្កើតឡើង​ក្រោម​ការវិនិយោគ គ្រប់គ្រង និង អភិវឌ្ឍន៍​របស់ Hongkong Land​។

Hongkong Land ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៨៨៩ ជាមួយ​ការប្រកាន់​ខ្ជាប់​នូវ ឧត្តមភាព សុចរិត​ភាព និង ភាពជា​ដៃគូ​។ Hongkong Land គឺជា​ម្ចាស់​គ្រប់គ្រង​លើ​ផ្ទៃដី​សរុប​ជាង ៨៥០,០០០ ម៉ែត្រការ៉េ នៃ ការិយាល័យ​និង​ផ្សារ​ទំនើប​ដែលមាន​ទំនិញ នៅក្នុង​ទីក្រុង​សំខាន់ៗ​របស់​តំបន់​អាស៊ី ជាពិសេស​នៅក្នុង​ទីក្រុង ហុងកុង សិង្ហ​បុរី ប៉េកាំង និង ហ្សា​ការ​តា ហើយ​នេះ​ជា​កត្តា​ពិសេស​របស់ Hongkong Land ក្នុង ការទាក់ទាញ​ក្រុមហ៊ុន និង​ម៉ាក​ល្បីៗ នៅលើ​ពិភពលោក​មក​ធ្វើជា​ដៃគូរ​ពាណិជ្ជកម្ម​។​

Hongkong Land Holdings Limited ត្រូវបាន​ដាក់បញ្ចូល​នៅ​កោះ​ប៊ឺ​មូ​ដា (Bermuda) និង​មាន​ចុះបញ្ជី​ស្តង់ដារ នៅ​ផ្សារ​ហ៊ុន​នៃ​ទីក្រុង​ឡុង (London Stock Exchange) ជាមួយ​ការចុះបញ្ជី​ផ្សេងៗ​នៅ​កោះ​ប៊ឺ​មូ​ដា និង ប្រទេស សិង្ហ​បុរី​ផងដែរ​។ ទ្រព្យសម្បត្តិ និង​ការវិនិយោគ​ទាំងអស់ របស់​ក្រុមហ៊ុន​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Hongkong Land Limited នៅឯ​ទីក្រុង​ហុងកុង​ដោយផ្ទាល់​។ Hongkong Land គឺជា​សមាជិក​មួយរូប​នៃ​ក្រុមហ៊ុន Jardine Matheson Group ៕
​ដោយ​៖CEN


×