ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតចូលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូទៅមុខប្រហែលជា 200 ម៉ែត្រស្លាប់បាត់បង់ជីវិតភ្លាមនូវនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 1 និង 00 នាទីជាតិចូលថ្ងៃសៅរ៍ទី 29 ខែសីហាឆ្នាំ 2020 ត្រង់ចំណុចកើតហេតុជិតតំបន់សេដ្ឋកិច្ចពិសេសតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីមិត្តភ័ក្តិជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុគាត់បានចេញពីផ្សារបែកចានជួបជុំហូបអីជាមួយជនរងគ្រោះរួចបានបើករថយន្តចេញមកវិញរីឯជនរងគ្រោះជិះម៉ូតូម៉ាក zoomer x ដែលពាក់ផ្លាកលេខ ភ្នំពេញ 1FU 52 05 ធ្វើដំណើរពីក្រោយគាត់ចេញពីផ្សារបែកចានដូចគ្នាក្នុងទិសដៅពីលិចមកកើតខណៈពេលមកដល់ចំណុចកើតហេតុគាត់បានឃើញរថយន្តកាមរីស៊េរីទំនើបពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ2BF 1415 មួយគ្រឿងទៀតបើកបរដោយបុរសម្នាក់រួមដំណើរស្ត្រីបួននាក់ទៀត បម្រុងចេញទៅលេងនៅកំពង់សោមក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកចំម៉ូតូពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូប្រហែលជា 200 ម៉ែត្ររីឯមនុស្សវិញស្លាប់យ៉ាងអាណោចអាធ័ម។
សពជនរងគ្រោះឈ្មោះទុំវាសនាអាយុ 27 ឆ្នាំមុខរបរជាងម៉ាស៊ីនត្រជាក់បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការជាប់និងផ្លូវសឡា មានស្រុកកំណើតនៅ ផ្លូវ 51 ខេត្តកំពង់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ឃាត់ខ្លួនជនបង្កយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំរួចទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយកម៉ូតូនិងរថយន្ដយកទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពជូនឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សា មេត