Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​គ្រប់គ្រង​ផេ​ករ​បស់​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​មួយ​ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​លួច​ដក​ប្រាក់​តាម​លេខ​កូដ ពេលដែល​អតិថិ​ជនក​ម្មង់​គ្រឿងសម្អាង​

​ភ្នំពេញ​៖​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ថា ជនសង្ស័យ​គឺជា​បុគ្គលិក​គ្រប់គ្រង​ផេ​ករ​បស់​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​មួយ​ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​លួច​ដក​ប្រាក់ ដោយ​យក​លេខ​កូដ​ដក​ប្រាក់ ពេលដែល​អតិថិ​ជនក​ម្មង់​គ្រឿងសម្អាង ផ្ញើ​លេខ​ចូលមក Page Messenger របស់​ក្រុមហ៊ុន រួច​ជនសង្ស័យ​បាន​លួច​យក​លេខ​កូដ​នោះ​ទៅ​ដក​ប្រាក់​តាម​បណ្តា​ភ្នាក់ងារ​ផ្ញើ​និង​ដក​ប្រាក់​។​

នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ចុះ​អនុវត្ត​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយបាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ យ៉ូ​ង វុទ្ធី ហៅ សេង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច ផ្លូវ​លេខ​៤៤ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​តាម​ការបញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច​ថា ជនសង្ស័យ​គឺជា​បុគ្គលិក​គ្រប់គ្រង​ផេ​ករ​បស់​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​មួយ ពាក់ព័ន្ធ​នឹង​ករណី​លួច​ដក​ប្រាក់ ដោយ​យក​លេខ​កូដ​ដក​ប្រាក់ ពេលដែល​អតិថិ​ជនក​ម្មង់​គ្រឿងសម្អាង ផ្ញើ​លេខ​ចូលមក Page Messenger របស់​ក្រុមហ៊ុន រួច​ជនសង្ស័យ​បាន​លួច​យក​លេខ​កូដ​នោះ​ទៅ​ដក​ប្រាក់​តាម​បណ្តា​ភ្នាក់ងារ​ផ្ញើ​និង​ដក​ប្រាក់​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយកដ្ឋាន សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​មីក្រូហិរញ្ញវត្ថុ ដើម្បី​ផ្ទេរប្រាក់​ទៅឱ្យ​សាច់ញាតិ មិត្តភក្ដិ ឬ​ដៃគូ​រកស៊ី​ជាដើម​៕ ដោយ​៖​កូ​ឡាប​

 

×