ភ្នំពេញ÷បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុកគូទរថយន្តកុងតឺន័ររួចបួងចង្កូតឡើងលើសួនផ្លូវបណ្ដាលឲ្យដាច់កង់មួយចំហៀងទៅមុខលែងរួច។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង 10 និង 30 នាទីយប់នៅតាមដងផ្លូវ 50 ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ខ្មៅបើកបរដោយបុរសម្នាក់ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AA 7976 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពីក្រោយពេញទំហឹងរួចបួងចង្កូតឡើងសួនបណ្តាលឲ្យបាក់កង់ពីចំហៀងខាមុខទាំងស្រុង។
បញ្ជាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មិនបង្ករបួសស្នាមនិងមិនមាននាក់ស្លាប់នោះទេរងការខូចខាតរថយន្ត។
ប្រើពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចពិនិត្យមើលទៅដូចអត់មានប៉ះពាល់ទ្រព្យសម្បត្តិព្រោះតែធ្វើកំណត់ហេតុប្រគល់រថយន្ដជូនទៅឱ្យម្ចាស់វិញយកទៅជួសជុលដោយខ្លួនឯង៕ ដោយ៖សាមេត