ភ្នំពេញ÷សង្ស័យស្រវឹងបើករថយន្តម៉ាកព្រូសក្នុងល្បឿនលឿមកបុកនឹងទ្រូងថ្ម ពុះចែកផ្លូវតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី បណ្ដាលឲ្យបាក់ទ្រូងផ្លូវមួយកង់ រីឯរថយន្តវិញបាក់កង់ខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង 2 និង 00 នាទីយប់ឈានចូលថ្ងៃសៅរ៍ទី 29 ខែសីហាឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើ បើករថយន្តម៉ាកព្រូសពណ៌ស 1គ្រឿងដែលអត់ផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បួងចង្កូត ជ្រុលទៅបុកនឹងថ្មពុះចែកផ្លូវបណ្ដាលឱ្យបាក់អស់ 1 កង់ចំណែករថយន្តវិញបាក់កង់ ខាងឆ្វេងទៅមុខលែងរួច។
បញ្ជាក់ក្នុងនៃការគ្រោះថ្នាក់ចរាចរណ៍លើមិនមានអ្នករបួស និងស្លាប់ទេរងការខូចខាតតែរថយន្ត និងបាក់ថ្មទ្រូងផ្លូវអស់មួយកង់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញចរាចរណ៍ក្រុងចុះមកវាយករថយន្ត ទៅរក្សាទុកនៅក្រុងរង់ចាំដោះស្រាយជាមួយ នឹងភាគីម្ចាស់ទ្រព្យសម្បត្តិរដ្ឋ នៅពេលក្រោយ៕ដោយ៖ សា មេត