Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិត​គាត់​ពេលនេះ​មិន​ខុសពី​នាង​បដា​ចា​ទេ​! ព្រោះ​១​ប៉ព្រិចភ្នែក​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ដល់​ទៅ​៤​ក្នុងពេល​តែ​១ ដែល​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​សតិអារម្មណ៍​រហូតដល់​ថ្នាក់​…. (​វីដេអូ​)

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បានទទួល​ជ្រាប​រួចហើយ ដែល​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​ឃាតកម្ម​ដ៏​សែន​តក់ស្លុត​មួយ​បានកើត​ឡើង ដោយ​បុរស​ជា​ឪពុក​បាន​ដាច់ចិត្ត​សម្លាប់​កូនស្រី​ខ្លួន​ទាំង​៣ រួច​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ ដោយសារ​មូលហេតុ ដែល​បើតាម​ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ឲ្យ​ដឹង គឺអាច​ដោយសារ​ភ្លើង​ប្រច័ណ្ឌ និង​រស់នៅ​មិន​ចុះសម្រុង​គ្នា ដែល​ប្តី​តែងតែ​គំរាម​សម្លាប់​ទាំងអស់​។​

​ហេតុការណ៍​ដ៏​មិន​នឹកស្មាន​នេះ បាន​កើតឡើង​នៅផ្ទះ​ជួល​មួយកន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវ ១០១៣ ភូមិ​ឧកញ៉ា​វាំង ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ដោយឡែក បើ​យើង​ក្រឡេកមើល​ទិដ្ឋភាព​ក្នុង​ពិធី​បុណ្យសព​ឪពុក និង​កូនស្រី​ទាំងបី ឃើញថា​ពិត​គួរ​ឲ្យ​ស្រណោះ​ខ្លាំងណាស់ ខណៈ​ស្ត្រី​ជា​ប្រពន្ធ និង​ជា​ម្តាយ​ផង​នោះ បាន​ស្រែកយំ រហូតដល់​ថ្នាក់​មាន​បញ្ហា​សតិអារម្មណ៍​ខ្លាំង វង្វេងស្មារតី​និយាយ​លែង​ដឹង​ខុសត្រូវ ដែល​មិន​ខុសពី​នាង​បដា​ចា​នោះទេ​។​

​ងាក​មក​ទិដ្ឋភាព​ចុងក្រោយ​នៃ​ពិធី​ដង្ហែ​សព​ឪពុក និង​កូនស្រី​ទាំង​៣ នៅឯ​ស្រុកកំណើត​ខេត្តកំពង់ចាម គឺ​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​រិត​តែ​ស​ង្វែ​ក និង​រំជួលចិត្ត​ខ្លាំងណាស់ ខណៈ​ស្ត្រី​ជា​ម្តាយ​ដើរ​បណ្តើរ កាន់​រូបថត​កូនស្រី​ច្បង និង​ប្តី ហើយ​ទន្ទេញ​តែ​ពាក្យ​ថា កូន​អើយ​កើត​ជាតិ​ណាៗ ឲ្យ​ស្អាត​អ៊ីចឹង​ទៀត​៕ ដោយ​៖ លឹម ហុង​

×