ក្មេងប្រុសជនជាតិចិនម្នាក់អាយុ ១២ ឆ្នាំ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅត្រង់ដៃ និងភ្នែក ដោយសារហេតុការណ៍ទូរស័ព្ទរបស់គេ ដែលត្រូវបានដោតសាកថ្ម បានផ្ទុះនៅក្នុងបន្ទប់គេងរបស់គេ ។ នេះបើយោងតាម Daily Mail ដែលបានដកស្រង់ប្រភពពីសារព័ត៌មានមួយរបស់ចិន ។
ក្មេងប្រុសរងគ្រោះនេះដែលមានឈ្មោះថា Meng Jisu ត្រូវបានគេជឿថា បានមានលើកកាន់ទូរស័ព្ទរបស់គេ ដែលកំពុងសាកថ្ម ហើយវាក៏បានផ្ទុះឡើង បណ្តាលឲ្យដាច់រយ៉ះម្រាមដៃចង្អុលខាងស្តាំ និងធ្វើឲ្យភ្នែកខាងស្តាំត្រូវខ្វាក់គួរឲ្យអាសូរ ។
ក្មេងប្រុសនេះ ដែលត្រូវបានរកឃើញសន្លប់ស្តូកស្តឹង និងគ្របដណ្តប់ដោយឈាម ដោយបងស្រីរបស់គាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ និងស្ថិតក្រោមការវះកាត់ ៥ ម៉ោង និងរហូតមកទល់ពេលនេះ រូបគេនៅតែកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលករណីផ្ទុះថ្មទូរស័ព្ទ បណ្តាលឲ្យកើតសោកនាដកម្មបែបនេះឡើង ។ ហេតុនេះ យើងទាំងអស់គ្នា គួរតែមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសចាប់កាន់ទូរស័ព្ទ ខណៈកំពុងសាកថ្ម ៕ ចន្ទី