Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​បុរស​ខ្មែរ​អ៊ីស្លាម​ម្នាក់ ពាក់ព័ន្ធ​ករណី​ហ៊ុមព័ទ្ធ​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​

ស្ទឹងត្រែង ៖ សាលាដំបូង​ខេត្តស្ទឹងត្រែង បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ខ្មែរ​ស្លាម​ម្នាក់ ករណី​រាន​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ដាក់​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០​។​

សូមបញ្ជាក់ថា ជនសង្ស័យ​ខ្មែរ​អ៊ីស្លាម​ម្នាក់​ឈ្មោះ​ម៉ា​ជេ​ត ហូ​សេន ហៅ​ពៅ អាយុ ៣៥ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ជី​ធាង ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ហើយ​បានមក​រស់នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​
ក្រោយពី​បុរស​រូបនេះ បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​កាប់​រាន​យក​ដីព្រៃ នៅ​ភូមិ​ស្វាយរៀង ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​ជេ​ត ខេមរា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បានធ្វើការ​ឃាត់ខ្លួន​តែម្ដង កាលពី​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០​។​
បន្ទាប់មក​សមត្ថកិច្ច​បាន​បញ្ជូន​ខ្មែរ​អ៊ីស្លាម​រូបនេះ ទៅ​តុលាការ​។ តុលាការ​បាន​ចោទប្រកាន់​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ ពីបទ​កាប់​រាន​ព្រៃ​ឈូសឆាយ​ដីព្រៃ​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​។ រីឯ​គ្រឿង​ចាក់​ក៏ត្រូវ​បាន​ដកហូត​ផងដែរ​៕ ដោយ​៖​សុខុម​

×