Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដដឹកម្រេច ​ឆ្លងភ្លើង​ពី​ក្បាល​អាគុយ​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច ក្លាយទៅជា​ដែក​អេតចាយ​

​ខេត្តមណ្ឌលគិរី​៖ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ១១​និង​៣៥ នាទី នៅ​ចំណុច​ផ្លូវ​៧៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៣​និង​១៣៤ ដែល​ស្ថិតនៅ​ភូមិ​ពូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​ចំនួន ០១ គ្រឿង ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ខេត្ត​បានចេញ​រថយន្ត​ចំនួន ០២ គ្រឿង​កម្លាំង​អធិការ​និង​កម្លាំង​ប៉ុ​ស្ថិ៍រ​មនា បាន​សហការ​ជួយ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន ០២ ឡាន បាន​រលត់​ទាំងស្រុង​ចំណែក​រថយន្ត​នោះ​ឆេះ​អស់ទាំង​ស្រុង ។​

​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ បាន​បញ្ជាក់ថា មូលហេតុ មកពី​រថយន្ត​ឆ្លងភ្លើង​ពី​ក្បាល​អាគុយ​បណ្តាល​ឲ្យ​ឆេះ​តែម្តង ។​
អ្នកបើករថយន្ត​ឈ្មោះ ថុង ថា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ រស់នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូង ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី រថយន្ត​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា ពណ៌​សម្បក​ឪឡឹក ផ្លាកលេខ​ភ្នំពេញ AD 9519 ម្ចាស់​ពុំមាន​រងរបួស​ទេ ហើយ​រថយន្ត​នោះ ដឹក​ម្រេច​ចំនួន​ប្រហែល​មួយ​តោន​កន្លះ ម្ចាស់​គាត់​និង​កម្លាំង​យើង​បាន​ជួយ​ចេញ​ម្រេច​ពុំបាន​ឆេះ​ទេ ។​

​បច្ចុប្បន្ន​រថយន្ត​នោះ កម្លាំង​ជំនាញ​បាន​ប្រាប់​ឲ្យ​ម្ចាស់​គាត់​រក​រថយន្តស្ទូច​ចេញពី​កន្លែងកើតហេតុ​នោះ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×