តាកែវ ៖ ករណីឃាតកម្មទៅលើកុមារអាយុ ១៨ខែ ម្នាក់ក្នុងជម្លោះរវាងម្តាយក្មេងរងគ្រោះជាមួយនារីជនដៃដល់ម្នាក់ ដែលជនដៃដល់បាន គប់កណ្តៀវត្រូវបានគប់ទៅចំទ្រូងរបស់កុមាររងគ្រោះ ធ្វើឲ្យមុតដល់បេះដូង។ នារីអាយុ ១៨ឆ្នាំនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
ករណីឃាតកម្មទៅលើកុមារអាយុ ១៨ខែ នៅខេត្តតាកែវ។ កាលពីថ្ងៃទី៣១ ខែសីហា នៅវេលាម៉ោង១១ព្រឹក កុមារអាយុ១៨ខែបានឈរនៅជិតម្តាយ ពេលដែលមានជម្លោះបានកើតឡើងរវាងមនុស្សស្រីពីរនាក់ទៀតនៅជិតគ្នា។ បន្ទាប់ពីមានជម្លោះហើយ នារីម្នាក់អាយុ ១៨ឆ្នាំ បានគប់កណ្តៀវដែលខ្លួនកំពុងកាន់។ ដោយចៃដន្យ កណ្តៀវស្រួចនេះត្រូវបានគប់ទៅចំទ្រូងរបស់កុមាររងគ្រោះ ធ្វើអោយមុតដល់បេះដូង។ កុមាររងគ្រោះបានស្លាប់ភ្លាមៗ។
នារីអាយុ ១៨ឆ្នាំនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
មន្ត្រីជំនាញរបស់អង្គភាពការពារកុមារ (Child Protection Unit , CPU) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្ត្រ (FST) បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីផ្តល់ជាជំនួយដល់នគរបាលស្រុកក្នុងការស៊ើបអង្កេត៕ ដោយ៖កូឡាប