ភ្នំពេញ ៖ ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច លោក ស៊ីណាយ មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ បានបញ្ជាក់ជំហររបស់ខ្លួនថា ៖ អធិការកិច្ចឡាវ នូវតែសុំឲ្យភាគីកម្ពុជា បន្ដផ្ដល់បទពិសោធន៍ និងចែករំលែក ការងារអធិការកិច្ច ដល់អាជ្ញាធរឡាវ ពិសេសចែករំលែក ពីការស៊ើបអង្កេតរបស់អង្គភាព អធិការកិច្ចទៅកាន់ភាគីឡាវ។
អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ បានថ្លែងថា ឡាវ បានចែកលែកបទពិសោធន៍ នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអន្តរជាតិផងដែរ បើសិនជាមានចំណុចណាល្អភាគីទាំងពីរ នឹងយកទៅរៀនសូត្ររួម គ្នា ។ លោក បានបញ្ជាក់ថា៖ កន្លងមកកម្ពុជា-ឡាវ មិនទាន់មាន បទល្មើសកើតឡើង សម្រាប់ដោះស្រាយរួមគ្នា តែបទ ល្មើស អាចនឹងកើតមានដោយយដ្ឋាហេតុណាមួយទើប នៅថ្ងៃ អាជ្ញាធរឡាវ សម្រេចមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជានេះ ដោយបាន ប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិ បត្តិការជាមួយកម្ពុជា ទៅលើផ្នែកប្រឆាំងអំពើពុលរលួយ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា៖ កម្ពុជា-ឡាវ បានឯកភាពគ្នាបន្ថែមទៀត នៃកិច្ចសហការផ្នែកអធិការកិច្ច និងផ្នែកផ្សេងៗទៀត ឲ្យកាន់តែល្អប្រសើរលើ គ្រប់វិស័យ ដើម្បីទប់ស្កាត់ បទ ល្មើស ផ្សេងៗ។
ការថ្លែងរបស់លោក ស្រី ម៉ែន សំអន ក្នុងជំនួប ពិភាក្សាការងារជាមួយលោក ស៊ីណាយ មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ នៅថ្ងៃចន្ឌ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ។
លោក ស្រី ម៉ែន សំអន បានបញ្ជាក់ជូនគណៈប្រតិភូអំពីសកម្មភាព និងតួនាទីភារកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងបានរាយការណ៍អំពីស្ថានភាពនយោបាយនៅកម្ពុជាផងដែរ។ លោកស្រីក៏បានស្នើឲ្យភាគីឡាវបន្តកិច្ចសហប្រតិបត្តិការវាងអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាមួយអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះអនុស្សរណៈជាមួយគ្នា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ដូចជាបន្តកិច្ចសហការបន្ថែមទៀតលើវិស័យអធិការកិច្ច ដើម្បីធ្វើឲ្យវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជាអនុវត្តកាន់តែមានប្រសិទ្ធភាព។
លោកស្រី រដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចមាន ភារកិច្ចស្នូលចំនួន៤លើ ការងារធ្វើអធិការកិច្ចលើគ្រប់វិស័យទូទាំងប្រទេសកម្ពុជា គឺ ទី១ ធ្វើអធិការកិច្ច លើកិច្ចការ រដ្ឋបាល លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ ធ្វើការងារតាមដានការអនុវត្តន៍ច្បាប់ និងលិខិតគតិយុត្តិនានា ដែលរាជរដ្ឋាភិបាល បានដាក់ចុះដើម្បើ លើកកម្ពស់អភិបាលកិច្ចល្អ ជម្រុញកែលម្អរបណ្តាស្ថាប័នរដ្ឋឱ្យអនុវត្តភារកិច្ចស្របតាមគន្លងច្បាប់ ផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពនិងចូលរួមចំណែក បង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ទី២-ការងារទទួលពាក្យបណ្តឹងមាន៖ បណ្តឹងតវ៉ាបណ្តឹងបរិហារ របស់ប្រជាពលរដ្ឋ និងការងារ ចុះអង្កតស្រាវជ្រាវករណី បណ្ដឹង។ ទី៣-ការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាមាន៖ ធ្វើការផ្សព្វផ្សាយច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស រៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែល នាយករដ្ឋមន្ត្រីប្រគល់ជូន ចូលរួមពិនិត្យ ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត របស់ក្រសួង ស្ថាប័ននានា ធ្វើវេទិកាសាធារណៈ ដើម្បីប្រមូលមតិយោបល់ សំណូមពរពីប្រជាជន សម្រប សម្រួលដោះស្រាយសំណូមពររបស់ប្រជាជន និងទី៤-ការងារ បណ្តុះបណ្តាលមុខជំនាញអធិការកិច្ចគ្រប់កម្រិតតាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច៕ ដោយ៖កូឡាប