ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ៖
១. រដ្ឋាភិបាលជប៉ុនសូមស្វាគមន៍ ចំពោះវឌ្ឍនភាពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដែលបានពិភាក្សាអំពីការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឯកភាពគ្នាលើការបង្កើតក្រុមសង្កេតការណ៍អាស៊ាន(AOT) ដែលជាការរួមចំណែកក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់កាន់តែមានភាពច្បាស់លាស់។
២. រដ្ឋាភិបាលជប៉ុនក៏សូមសម្តែងនូវការគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានដែលបានគាំទ្រដល់ការពិភាក្សារវាងប្រទេសកម្ពុជានិងថៃ។
៣. ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ ក្នុងន័យនេះ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា៕ រក្សាសិទ្ធដោយ៖សុទ្ធលី


