តាកែវ៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និង ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្ក្រាបបាននៅចំណុចភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ។
ជនសង្ស័យ៣នាក់ រួមមាន ១-ឈ្មោះ អៀម ចៀម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ២-ឈ្មោះ ស៊ី ណូយ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្លីថ្មី ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ រូ ពេញ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា៩កញ្ចប់ ទម្ងន់៦១,២៨ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១ ទូរស័ព្ទចំនួន៣គ្រឿង និងសម្ភារសេពថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តាកែវ