សហរដ្ឋអាមេរិកកំពុងធ្វើការសាកល្បងនាវាមុជទឹកគ្មានអ្នកបើកបរ ប្រឆាំងនាវាមុជទឹកដែលត្រូវបានគេរំពឹងថានឹងបញ្ជូន “ឃាតករ” ទាំងនេះទៅឱ្យកងទ័ពជើងទឹកនៅឆ្នាំនេះដែរ។
នាវាមុជទឹកគ្មានអ្នកបើកបរ ប្រឆាំងនាវាមុជទឹក Sea Huntep
កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងធ្វើការសាកល្បងយន្តហោះគ្មានមនុស្សបើកអាចរកឃើញនាវាមុជទឹករបស់សត្រូវទាំងអស់។ គេហៅពួកវាថា “អ្នកប្រមាញ់សមុទ្រ” នាវានេះមានប្រវែង 40 ម៉ែត្រ ត្រូវបានស្ថាបនាឡើងដើម្បីធ្វើសកម្មភាពបានរាប់ពាន់គីឡូម៉ែត្រ ក្នុងអំឡុងពេលពី 30 ទៅ 90 ថ្ងៃ នៅតំបន់សមុទ្រដោយគ្មាននាវិកនៅលើវាទេ។
បច្ចុប្បន្ននេះការិយាល័យស្រាវជ្រាវនាវាចរអាម៉េរិក បានធ្វើការពិោសធន៍ “អ្នកប្រមាញ់សមុទ្រ” ពីមន្ទីគំរោងស្រាវជ្រាវការពារជាតិកម្រិតខ្ពស់នៃមន្ទីរបញ្ចកោណ (DARPA) និងកំពុងទទួលយក “ពួកឃាតករ” ទៅបំពេញបេសកកម្មតាមមហាសមុទ្រ។ អ្នកប្រមាញ់សមុទ្រនឹងប្រើប្រាស់ Radar និង Sonar ដើម្បីតាមរកមុខសញ្ញានិងបញ្ជូនសញ្ញាទៅនាវាចម្បាំងដើម្បីធ្វើការវាយប្រហារ។ ដូច្នេះវាមិនមែនជាអាវុធទេ។ គេរំពឹងទុកថាសហរដ្ឋអាមេរិកនឹងនាំយកនាវានេះដាក់ឲ្យបម្រើនៅឆ្នាំនេះ ហើយវាត្រូវបានគេរំពឹងថានឹងនាំមកនូវសម័យទំនើបនៃនាវាចម្បាំងនៅលើពិភពលោក។
អ្នកប្រមាញ់សមុទ្រអាចមានល្បឿនរហូតដល់ទៅ 50 គីឡូម៉ែត្រ ក្នុងមួយម៉ោងដោយសារការប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតពីរ។ តម្លៃនៃការផលិតនាវាគឺប្រហែល 20 លានដុល្លារ ហើយចំណាយត្រឹមតែ 20.000 ដុល្លារ ក្នុងមួយថ្ងៃសម្រាប់ប្រតិបត្តិការ ១ថ្ងៃ។ ការចំណាយនេះគឺមានតម្លៃថ្លៃជាងនាវាចម្បាំងដែលមាននាវិក។ លើសពីនេះទៅទៀតនាវា Hunters នឹងត្រូវបានបំពាក់ដោយប្រព័ន្ធ Sonar ដែលនឹងអនុញ្ញាតឱ្យវារកឃើញសូម្បីតែនាវាមុជទឹកដែលមានសំឡេងស្ងាត់បំផុត។
លោក Alexander Walan នាយកកម្មវិធីនៅការិយាល័យបច្ចេកវិជ្ជា DARPA Tactical Technology (TTO) បាននិយាយថាការចាប់ផ្តើមនៃចេញប្រតិបត្តិការរបស់ Sea hunter ជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យាខ្នាតធំ (USV) ប្រភេទគ្មានអ្នកបើកបរ។
យន្តការប្រតិបត្តិការរបស់ អ្នកប្រមាញ់សមុទ្រផ្អែកលើមូលដ្ឋាននៃរ៉ាដា និងប្រព័ន្ធកាមេរ៉ា អនុញ្ញាតឱ្យវារកឃើញនាវាសត្រូវ។ ក្រុមអ្នកជំនាញការនិយាយថាការវត្តមាននៃអ្នកប្រមាញ់នេះមិនត្រឹមតែបង្កើតបដិវត្តក្នុងឧស្សាហកម្មនាវាចរណ៍នោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពក្នុងការផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូនទំនិញនាពេលអនាគតផងដែរ។
បណ្តាប្រទេសមកពីទ្វីបអឺរ៉ុបនិងទ្វីបអាស៊ីកំពុងតែស្រាវជ្រាវផលិតនាវាគ្មានមនុស្សបើក ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយគំនិតនេះក៏ទទួលបាននូវ មតិប្រតិកម្មចម្រុះលើលទ្ធភាពនិងសុវត្ថិភាព នៃនាវាគ្មានអ្នកបើកបរ។ អ្នកតំណាងនៃសហព័ន្ធដឹកជញ្ជូនពិភពលោក (ITF) បាននិយាយថាពួកគេមិនជឿលើសមត្ថភាពម៉ាស៊ីននិងមនុស្សយន្តដើម្បីព្យាករណ៍និងឆ្លើយតបទៅនឹងស្ថានភាពគ្រោះថ្នាក់នៅសមុទ្រ បានល្អប្រសើរនោះទេ៕ សូយន