បាត់ដំបង ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានចាប់បញ្ជូនបុរស២នាក់ ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៨ថង់ ម៉ូតូមួយគ្រឿងនិងសម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលចាប់ឃាត់ខ្លួន ករណីទី១ ឈ្មោះសរ សាម៉ិត ហៅទូច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក៦ថង់ ម៉ូតូមួយគ្រឿង សម្ភារពាក់ព័ន្ធមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៦និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ករណីទី២ ឈ្មោះឈួក ឆើត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសំរោងអូទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក២ថង់ សម្ភារពាក់ព័ន្ធមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៤និង០០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបាយក្រៀម ភូមិសំរោងអូទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរទាំង២នេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ហើយ៕ ដោយ៖អ៊ុងសារុំ