Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​មាតា​ធម្មជាតិ​៣​នាក់ ពីបទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម

spot_img

​ភ្នំពេញ​៖ យុវជន​ដែល​តាំងខ្លួន ជា​អ្នកការពារ​បរិស្ថាន​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​ពីបទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដោយយោង​តាម​ការ​បង្ហោះ​វីដេអូ​របស់​ពួកគេ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ថា មាតា​ធម្មជាតិ​កម្ពុជា Mother Nature Cambodia​។​

​យុវជន​ទាំង​៣​នាក់​នេះ ដែល​បាន​ឃាត់ខ្លួន​រួមមាន​លោក ថុ​ន រដ្ឋា កញ្ញា ឡុង គ​ន្ធា កញ្ញា ភួ​ន កែវ​រស្មី​។ ការចាប់​ឃាត់ខ្លួន​ទាំង​៣​នាក់​នេះ ធ្វើឡើង​នៅក្នុង​តែមួយ​គឺ​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​សកម្មភាព​ផ្សេងៗ​គ្នា​។ យុវជន ថុង រដ្ឋា ត្រូវបាន​ចាប់​នៅក្នុង​ផ្ទះជួល​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ហេតុផល​បង្កើត​បន្ទប់​ផ្សព្វផ្សាយ​ព័ត៌មាន និង​ធ្វើ​វីដេអូ​ផ្សាយ​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត ហើយ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង គុជ គីម​ឡុង បានសម្រេច​បិទ​ផ្ទះ​លេខ​០៥ ផ្លូវ​បេតុង ក្រុម​០៤ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​។​

​មន្ត្រីនគរបាល​ថ្លែង​បញ្ជាក់ថា ពួកគេ​ទាំង​៣​នាក់ ធ្វើ​សកម្មភាព​បង្ហាញ​ពី​ការគាំទ្រ និង​ស្រឡាញ់​បរិស្ថាន ប៉ុន្តែ​ទង្វើ​ពួកគេ​មាន​ចេតនា​បង្ក​ភាព​ភាន់ច្រឡំ​ដល់​មហាជន និង​មាន​ចេតនា​បង្ក​ភាពវឹកវរ​ដល់​សង្គម​។​

​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ចប់​ការសាកសួរ​ចំពោះ​យុវជន​ទាំង​៣​នាក់​នេះហើយ ហើយ​ត្រៀម​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​សាកសួរ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​រាជធានី​ភ្នំពេញ អះអាងថា មន្ត្រី​ជំនាញ​កំពុង​រៀបចំ​ឯកសារ ដោយ​គ្រោង​បញ្ជូន​សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៣​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​បទ​«​ញុះញង់​»​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ សីហា ប្រាប់​ក្នុងស្រុក​ថា ក្រោយពី​បាន​សាកសួរ​រួច សមត្ថកិច្ច​បានរៀបចំ​សំណុំ​ឯកសារ ដើម្បី​បញ្ជូន​យុវជន​ទាំង​៣ នាក់​ទៅ​តុលាការ​ពីបទ​ញុះញង់​»​។​

​សមត្ថកិច្ច​បាន​ចាប់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ លោក ថុ​ន រដ្ឋា​, កញ្ញា ឡុង គ​ន្ធា និង​កញ្ញា ភួ​ន កែវ​រស្មី កាលពី​ម្សិលមិញ ក្រោម​ហេតុផល​ថា រៀបចំ​ដំឡើង​ស្ទូ​ឌី​យោ​ផ្សាយ​វីដេអូ​និង​ព័ត៌មាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការ​បង្ហោះ​ព័ត៌មាន​ពី​យុទ្ធនា​ការដើរទៅ​ភូមិគ្រឹះ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុំឱ្យ​ដោះស្រាយ​ករណី​លុប​បឹង​តា​មោក​៕ ដោយ​៖​កូ​ឡាប​

spot_img
×