ភ្នំពេញ៖យុវជន ៣ នាក់ជិះម៉ូតូក្នុងល្បឿនបម្រុងនឹងឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ ២ នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម ។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ៤នាទីទៀបភ្លឺឈានចូលថ្ងៃសៅរ៍ទី ៥ខែកញ្ញាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន ៣ នាក់ជិះម៉ូតូម៉ាក និច ពណ៌ក្រហមដែលពាក់ផ្លាកលេខ កណ្តាល1Y2802 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុគេគេបានឃើញរថយន្តឡិចស៊ីស RX300 មួយគ្រឿងទៀតធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនស្រាប់តែមកដល់ចំណុចកើតហេតុ ត្រូវម៉ូតូបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ ២ នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការគ្នាជាមួយនឹងជំនាញ ទាក់ទងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុករួចធ្វើលិខិតស្នាមប្រគល់សព ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត