Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​កន្លែង​បញ្ចាំ​និង​ទទួលផល​ចោរកម្ម ចាប់ខ្លួន​មនុស្ស​មួយ​គ្រួសារ​ចំនួន​៣​នាក់ ដកហូត​ម៉ូតូ​១៧​គ្រឿង និង​រថយន្ដ​១​គ្រឿង នៅ​ស្រុក​ព្រៃនប់

​ព្រះសីហនុ​៖ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បើក​ប្រតិ​ប​ត្ដិ​ការ ចុះ​ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង បាន​ប្រមូល​សម្ភារ​វត្ថុតាង​ម៉ូតូ​១៧​គ្រឿង រថយន្ត​មួយគ្រឿង និង​នាំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ចោរកម្ម នៅ​ល្ងាច​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ ចំណុច​ផ្ទះ​ឈ្មោះ នួន ស៊ី​ណាត អាយុ​៤៥​ឆ្នាំ ស្ថិតក្នុង​ក្រុមទី​៩ ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា លទ្ធផល​ក្រុម​ប្រតិ​ប​ត្ដិ​ការ បាន​ប្រមូល​សម្ភារ​វត្ថុតាង និង​នាំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ចោរកម្ម មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ជនសង្ស័យ​ទាំង​៣​នាក់ ទី​១ ឈ្មោះ នួន ស៊ី​ណាត អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ មាន​ទីលំនៅ​ក្រុម​៩ ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ជា​ប្ដី ទី​២ ឈ្មោះ ង៉ាន ភៀវ អាយុ​៤២​ឆ្នាំ ជា​ប្រពន្ធ និង​ទី​៣ ឈ្មោះ ហ៊ាន ស៊ី​ប៉ាន់ អាយុ​១៨​ឆ្នាំ ជា​កូន ដែល​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ពាក់ព័ន្ធ​នឹង​ករណី​ទទួល​បញ្ចាំ​ខុសច្បាប់ និង​ទទួលផល​ចោរកម្ម​។​

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាត់​ម៉ូតូ​នាពេល​កន្លងទៅ សូម​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់ និង​ពិនិត្យមើល​ម៉ូតូ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ។​

​វត្ថុតាង​ចាប់យក​បាន ម៉ូតូ​១៧​គ្រឿង រថយន្ដ​១​គ្រឿង ម៉ាក Visto ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2T-7830 ផ្លាកលេខ​រថយន្ដ​៣​សន្លឹក សម្ភារ​ជួសជុល និង​គ្រឿងបន្លាស់​ម៉ូតូ​មួយចំនួន បញ្ជី​ទិញ​-​លក់​ម៉ូតូ​១​ក្បាល កាត​គ្រី​ម៉ូតូ​ចំនួន​៤​សន្លឹក និង​ប័ណ្ណបើកបរ​រថយន្ដ​៣​សន្លឹក​។ កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×