ភ្នំពេញ៖បុរសជានិស្សិតឆ្នាំទី ៣ ម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី ៣ ដោយសារតែជំងឺគាំងបេះដូង បង្កឲ្យរភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រស់នៅជិតបន្ទប់ម្ចាស់ផ្ទះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃអាទិត្យទី ៦ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិបុរី ១០០ ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពមានឈ្មោះ ពញ្ញា អាយុ២២ ឆ្នាំ មុខរបរនិស្សិតរៀន ឆ្នាំទី ៣ រស់នៅភូមត្រើយឃ្លោក ឃុំដូនខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។
បើយោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញមិត្តភក្តិ រួមការងាជាមួយជនរងគ្រោះ បានមកប្រាប់គាត់ថា តេទៅជនរងគ្រោះ ជាច្រើនដងតែអត់លើកហេតុនេះ ហើយទើបនាំគ្នាឆ្ងល់ហើយក៏សម្រេចចិត្តនាំគ្នាឡើងទៅគោះទ្វារបន្ទប់ជាច្រើនដង អត់ភ្ញាក់ទៀត មួយសន្ទុះក៏នាំគ្នាធាក់ទ្វារចូលទៅឃើញជនរងគ្រោះដេកស្លាប់រឹងខ្លួនបាត់ទៅហើយ
ដោយឃើញសភាពដូចនេះ ក៏សុំអន្តរាគមន៍ពីសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏ចុះមកដល់រួចក៏ពិនិត្យ និងទំនាក់ទំនងទៅខាងជំនាញកោសល្យវិច័យឲ្យចុះមកពិនិត្យ បានបញ្ជាក់ប្រាប់សារព័ត៌មានថា ជនរងគ្រោះខាងលើស្លាប់ដោយសារតែជំងឺគាំងបេះដូង រួចក៏ធ្វើកំណត់ហេតុប្រគល់សពជូនទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តតាកែវ៕ដោយ៖ សា មេត