Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន អញ្ជើញ​ចូលរួម​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន​កម្ពុជា​ចំនួន ៤០០​គ្រួសារ រស់នៅក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្ដ​ស្វាយរៀង​

ខេត្តស្វាយរៀង​៖ លោកស្រី​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន​កម្ពុជា​ចំនួន ៤០០​គ្រួសារ រស់នៅក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្ដ​ស្វាយរៀង ។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អស់លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀតផង​ដែរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកស្រី​ក៏បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល​សម្ដេច​ទាំង​ទេ្វ​តែងតែ​គិតគូរ​ដល់​សុខទុក្ខ អតីតយុទ្ធជន​នៅ​ទូទាំងប្រទេស ដែល​បាន​ចូលរួមចំណែក​រំដោះ​ថែរក្សា ការពារ​ប្រជាជន​កម្ពុជា​កន្លងមក ។

​លោកស្រី​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ពី​ដំណាក់កាល​ដ៏​សែន​ស្មុគស្មាញ​រហូត​ទួលបាន​នូវ​សុខសន្តិភាព និង​សម្រេច បាន​សមិទ្ធផល​ធំៗ​ជា​ប្រ​វ​តិ្ដ​សាស្ដ្រ​ប្រកបដោយ​ជោគជ័យ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ជោគជ័យ​ទាំងអស់នេះ ក៏​មិនអាច​កាត់ផ្ដាច់​បាន​ពី​គុណបំណាច់ និង​ស្នាដៃ នៃ​ការចូលរួមចំណែក​រប​ស់បង​ប្អូន​អតីតយុទ្ធជន ដែលមាន​វត្ដ​មាននៅ​ទីនេះ​ដែរ ។ ដោយឡែក​សម្រាប់​ខេត្តស្វាយរៀង​គឺ​ប្រែក្លាយ​ពី​តំបន់​សមរភូមិ​ក្តៅ និង​តំបន់​ខ្លះ​នៅ​អសន្តិសុខ មកជា​ខេត្ត​មួយ​ដែល​ពោរពេញ​ទៅដោយ​សក្តា​ពុន​ពល​វិនិយោគ ដែល​រួមមាន ៖ តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ សហគ្រាស​តូចធំ ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង មន្ទីរពេទ្យ វត្ត​អារាម សាលារៀន ជាដើម ។ ទន្ទឹម​នោះ​ផងដែរ សម្តេច​បាន​យក​ចិ​ត្ដ​ទុកដាក់ និង​គិតគូរ​អំពី​របប​សន្ដិសុខ​សង្គម​ប្រចាំខែ​ជូន​អតីតយុទ្ធជន គិតគូរ​ពី​ការបាត់បង់​សមត្ថភាព​ការងារ និង​ពិការភាព និង​ការគិតគូរ​អំពី​ប្រសិទ្ធភាព នៃ​នីតិវិធី​ផ្ដល់ប្រាក់​របប​ឧបត្ថម្ភ​ផ្សេងៗ​ឱ្យបាន​ឆាប់រហ័ស​ប្រកបដោយ​តម្លាភាព សំដៅ​លើកកម្ពស់​ជីវភាព​បងប្អូន អតីតយុទ្ធជន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ការគិតគូរ​និង​ឧបត្ថម្ភ​ដល់​ប្រជ​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះ​ពល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ។

​លោកស្រី​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ​។ ត្រូវ​ចូលរួម គោរព និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម រក្សា​អនាម័យ​ឲ្យ​បានល្អ រួម​ជាម​នួ​យ​នឹង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល ដោយ ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​៩ នៃ​រលក​ទី​២ ខណៈពេលដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​។​

​អំណោយ​ដែល​បាន​ចែកជូន​នៅពេល​ប​នេះ​រួមមាន ៖ អង្គរ ២៥​គីឡូក្រាម មី ១​កេស ត្រីខកំប៉ុង​១​យួរ ទឹកត្រី ១​យួរ អាវយឺត ២ អំបិល ១​គីឡូក្រាម អាវ និង​មួក​គណបក្ស ម្នាក់ ១ និង​ថវិកា​មួយចំនួន ។​

លោកស្រី បានធ្វើការ​កាត់​ខ្សែរ​បូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្ដ​ស្វាយរៀង នាឱកាស​នោះ​ផងដែរ ៕​ដោយ​៖ វ៉ៃ​កូ​

×