Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ធំ​មួយគ្រឿង បើក​ទ្បើង​ស្ពាន​មិន​រួច រអិល​ថយក្រោយ​បុក​រថយន្ត​៦​គ្រឿង​បន្តបន្ទាប់ នៅលើ​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ​(វីដេអូ)

spot_img

​ខេត្តកណ្តាល​៖​រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន​រអិល​ពេល​កំពុងបើក​ទ្បើង​លើ​ស្ពាន​ព្រែក​សំរោង នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅវេលា​ម៉ោង​៧​ព្រឹក និង​២៥​នាទី​ថ្ងែ​ទី​៨​ខែកញ្ញា ឆ្នាំ​២០២០​។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ប​ណ្តោ​ល​មកពី​រថយន្ត​ធុន​ធំ​មួយគ្រឿង ពេល​បើក​ទ្បើង​ស្ពាន​ក៏​ខូច​ទៅមុខ​លែងរួច ក៏​រអិល​មក​ក្រោយ​វិញ​រួច​ក៏​ទៅបុក​រថយន្ត​ចំនួន​៦​គ្រឿង​ពីក្រោយ​ជា​បន្តបន្ទាប់​តែម្តង​។​

​បើតាម​ព័ត៌មាន​បឋម ហេតុការណ៍​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ដល់​អ្នកបើកបរ​ទ្បើ​យ គ្រាន់តែ​ខូចខាត​រថយន្ត​ចំនួន​៦​គ្រឿង​ ។ ​ក្រោយ​ហេតុការណ៍​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ដាក់​កន្លែងកើតហេតុ ក៏បាន​ឲ្យ​រថយន្តស្ទូច​ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តកណ្តាល ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​តាម​ក្រោយ​៕​ដោយ​៖​មី​ដា +​ផាន់​ណា​

 

spot_img
×