ភ្នំពេញ៖ បុរសម្នាក់ចេញពីផឹកស៊ីស្រវឹងជោកជាំ រួចបើករថយន្តក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើប រួចទៅបុកបង្គោលភ្លើងទៅមុខលែងរួច។
ហេតុការនេះដែរ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅខាងជើងផ្សារក្រមួន តាមបណ្តោយផ្លូវលេខ១០០៧ កែងផ្លូវលេខ១៩៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត ម៉ាក តាកូម៉ា មួយគ្រឿងពណ៌ក្រហមដែលពាក់ផ្លាកលេខ ភ្នំពេញ 2-B7269 ធ្វើដំណើក្នុងទិសដៅពីពីលិច មកកើតក្នុងល្បឿនលឿន តាមបណ្តោយផ្លូវ ១០០៧ ស្រាប់តែមកដល់ចំំណុចកើតហេតុខាងលើ គេបានឃើញរថយន្តម៉ាក Alphard ពណ៌ស មួយគ្រឿងទៀត ដែលពាក់ផ្លាកលេខភ្នំពេញ 2-BB-6180 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០០៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ១៩៧២ គោលបំណងបម្រុងបត់ត្រូវរថយន្តតូយ៉ូតា បុកចំពីមុខពេញទំហឹង បណ្តាលឲ្យខូចខាតផ្ទៃខាងមុខ រួចជ្រុលទៅបុកបង្គោលភ្លើងទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តទៅរក្សាទុក និងឃាត់តៃកុងរថយន្តបង្ក យកទៅការិយាល័យចរាចរណ៍ក្រុង ចាត់ការតាមផ្លូវច្បាប់៕ដោយ៖ សា មេត