ភ្នំពេញ៖បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ជួល ដោយសារជំងឺគាំងបេះដូង បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជាប់បន្ទប់ជួល និងម្ចាស់ផ្ទះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ ដែលកើតឡើងនូវវេលាម៉ោង ៦ និង ៣០ នាទីយប់ត្រូវនឹងថ្ងៃពុធទី ៩ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិអង្គសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ សៅសុភាព អាយុ៥៧ ឆ្នាំ មុខរបនៅផ្ទះ រសនៅក្នុងភូមិព្នៅ ឃុំញាតិ ស្រុកគងពិសី ខេត្តកំមពង់ស្ពឺ មានកូន ៦ នាក់ ។
បើយោងតាមប្រភពព័ត៌មាន ពីស្ត្រីជាប្រពន្ធ បានឲ្យដឹងថា គាត់បានចេញពីបន្ទប់ទៅធ្វើការប្រហែលជាម៉ោង ៦ព្រឹក រីឯជនរងគ្រោះគាត់ អត់មានធ្វើការងាទេ គាត់ស្នាក់នៅក្នុងបន្ទប់ជារៀងរាល់ថ្ងៃ ហើយនឹងជួយដាំបាយ និងធ្វើម្ហូបឲ្យខ្ញុំតែប៉ុណ្ណោះ លុះមកដល់ល្ងាចឡើង ប្រពន្ធចេញពីធ្វើការវិញ ហើយក៏បានបើកបន្ទប់ចូលទៅឃើញជនរងគ្រោះផ្កាប់មុខ ស្មានតែសម្ងំដេកពេលដែលគាត់ទៅស្ទាបទើបបានដឹងថា ស្លាប់រឹងខ្លួនបាត់ទៅហើយ ដល់ឃើញហេតុការណ៍ដូចនេះ គាត់ក៏បានរត់ចុះពីលើបន្ទប់ស្លន់ស្លោទៅប្រាប់ម្ចាស់ផ្ទះ រួចក៏ប្រាប់ទៅដល់ខាងអាជ្ញាធរមានសមត្ថកិច្ច ឱ្យចុះមកអន្តជួយអន្តរាគមន៍ជាបន្ទាន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ឡើងទៅពិនិត្យ ក៏បានទាក់ទងទៅខាងជំនាញកោសល្យវិច័យមកពិនិត្យ ទៅលើដងខ្លួន ។ លោកគ្រូពេទ្យបានបញ្ជាក់ថា គាត់ស្លាប់ដោយសារតែជំងឺគាំងបេះដូង៕ដោយ៖ សា មេត