យើងទាំងអស់គ្នា ជាទូទៅតែងរំពឹងជឿជាក់ពីអាកប្បកិរិយាសមរម្យ និងសិលធម៌ដ៏ថ្លៃថ្នូរ ពីមនុស្សវ័យចំណាស់ៗ នៅជុំវិញខ្លួន ប៉ុន្តែ ផ្ទុយទៅវិញ ជាពិសេសពូម្នាក់នេះ បានធ្វើឲ្យយើងខកចិត្តជាខ្លាំង ដែលពុំនឹកស្មានថាគាត់នឹងអាចធ្វើរឿងមួយនេះទៅកើតសោះឡើយ ។
ថ្មីៗនេះ អ្នកលេងអ៊ីនធើរណេតម្នាក់ឈ្មោះ Kenny បានមានការហួសចិត្តជាខ្លាំង នៅពេលគាត់បានឃើញផ្ទាល់នឹងភ្នែក បុរសចំណាស់ម្នាក់បានថតនារីវ័យក្មេងស្លៀកខ្លីម្នាក់ និងបន្ទាប់មក គាត់ក៏បានព្យាយាម «សម្រេចកាមតណ្ហា» ទាំងស្ថិតនៅកន្លែងសាធារណៈ ។ ហេតុការណ៍នេះ ត្រូវបានគេជឿថាបានកើតឡើងនៅឯ Ipoh Parade, Perak (ម៉ាឡេស៊ី) ។
នៅលើគណនីហ្វេសប៊ុករបស់ខ្លួន Kenny បានសរសេររៀបរាប់ឲ្យដឹងថា៖ «ខណៈពេលដែលនារីវ័យក្មេងម្នាក់ និងមិត្តភក្តិរបស់នាង កំពុងឈរមើលការសម្តែងនៅសាលជួបជុំមួយ នៅពេលនោះ បុរសចំណាស់ម្នាក់ត្រូវបានឃើញថតរូបនាងពីខាងក្រោយ ។ ដោយឃើញសភាពការណ៍មិនទំនង ខ្ញុំ (Kenny) ក៏បានចូលទៅជិតនារីរងគ្រោះ ហើយប្រាប់នាងនូវអ្វីដែលបានកើតឡើង»។
ប៉ុន្តែ ដោយខ្លាចថា រូបភាពរបស់នាងនឹងត្រូវបានយកធ្វើផ្តេសផ្តាស នាងក៏បានដាក់ពាក្យប្តឹងប៉ូលីស ចំពោះទង្វើរបស់បុរសចំណាស់នោះ ។
យ៉ាងណាមិញ ព័ត៌មានបង្ហោះរបស់ Kenny បានទទួលការចាប់អារម្មណ៍ខ្លាំងនៅលើហ្វេសប៊ុក ខណៈពលរដ្ឋក្នុងតំបន់ជាច្រើន បានចង្អុលបង្ហាញថា បុរសចំណាស់នោះពិតជាត្រូវបានគេស្គាល់យ៉ាងច្បាស់ សម្រាប់ឥរិយាបទគ្មានការអៀនខ្មាសរបស់គាត់ និងត្រូវបានឃើញជារឿយៗនៅក្នុងផ្សាររាត្រីមួយក្នុងតំបន់របស់ពួកគេ ។
អ្នកលេងអ៊ីនធើរណេតម្នាក់ និយាយថា៖ «បុរសចំណាស់នោះ ត្រូវបានឃើញតែងដើរជុំវិញផ្សាររាត្រី ខណៈយកដៃត្រដុសនឹងតំបន់ប្រដាប់ភេទរបស់គាត់» ។ រីឯម្នាក់ទៀតបញ្ជាក់ច្បាស់ៗថា៖ «កាលពី ២០ ឆ្នាំ មុន ដែលបុរសកំហូចក្បាលកញ្ចាស់រូបនេះ ក៏ធ្វើសកម្មភាពមិនសមរម្យរាវរកផ្នែកខាងក្រោមរបស់ខ្ញុំដែរ» ។
ពិតណាស់ អ្នកលេងហ្វេសប៊ុកម្នាក់ក៏បានបញ្ចេញផងដែរថា កាលពី៨ឆ្នាំមុន ស្ត្រីម្នាក់បានទូរស័ព្ទរបស់បុរសរូបនេះ និងរាយការណ៍ទៅប៉ូលីស ចំពោះឥរិយាបទដ៏គួរឲ្យស្អប់ខ្ពើមនេះរបស់គាត់ ៕ ចន្ទី