Sunday, October 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ ៣ គ្រឿង ម៉ូតូ ២ គ្រឿង បុក​គ្នា ក្នុងពេល​តែមួយ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​

ខេត្តក្រចេះ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ ទល់មុខ​វត្ត​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ វេលា​ម៉ោងជាង ៧ យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០២០​។​

​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ បណ្ដាល​ឲ្យ​អ្នកធ្វើដំណើរ​ស្លាប់​ម្នាក់ ឈ្មោះ ស៊ី​ណេ​ត ភេទ​ប្រុស អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​ថ្ម​អណ្ដើក ស្រុក​ក្រចេះ ខេត្តក្រចេះ និង​រងរបួស​៣​នាក់ កំពុងតែ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​។​

​គ្រោះថ្នាក់​រវាង​រថយន្ត​ចំនួន​៣​គ្រឿង បុក​គ្នា​ជាមួយ​ម៉ូតូ​ចំនួន​២​គ្រឿង ទី​១ រថយន្ដ ម៉ាក់​ឡិច​ស៊ី​ស​៣០០ ពាក់​ផ្លាកលេខ ភ្នំពេញ 2AQ.5928 ទី​២ រថយន្ត​សាំ​យ៉ុង​ពាក់​ផ្លាកលេខ ភ្នំពេញ 2Z.2061 ទី​៣ ម៉ូតូ​ម៉ាក សង់​ឌ្រី​ម​ពាក់​ផ្លាកលេខ ក្រចេះ 1C.2294 ទី​៤ ម៉ូតូ​ម៉ាក​សេ​រ៉ូ​ស​អត់​មាន​ផ្លាកលេខ ចំណែក​រថយន្ត​មួយទៀត បើក​រត់​គេចខ្លួនបាត់​៕ ដោយ​៖​សុខុម​

×