Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជាង ២៩០ នាក់​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ក្លឹប​រាត្រី ចំពោះ​ការរំលោភ​លើ​វិធានការណ៍​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ របស់​ប្រទេស​ម៉ាឡេស៊ី​

មនុស្ស ២៩៤ នាក់​ត្រូវបាន​គេ​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ (១២ កញ្ញា​) ចំពោះ​ការបំពាន​បទបញ្ជា នៃ​ការគ្រប់គ្រង​ការធ្វើ​បម្លាស់​ទី​នៃ​ការ​ងើប​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពួកគេ​ស្ថិត​ក្នុងចំណោម​មនុស្ស ៥១២ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ល្មើស​ផ្សេងៗ​។​

​ប៉ូលិស​បាន​និយាយថា មនុស្ស​សរុប​ចំនួន ១០៣ នាក់​ត្រូវបាន​គេ​រកឃើញថា បានរៀបចំ​សកម្មភាព​ជាមួយ​ហ្វូងមនុស្ស​យ៉ាងច្រើន​។ មនុស្ស ៥៦ នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចូលរួម​ក្នុង​ពិធីជប់លៀង​ឯកជន ៣២ នាក់ មិនបាន​ផ្តល់​ឯកសារ​ចូលក្នុង​ទីតាំង​និង ១៤ នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​មិនបាន​ពាក់​ម៉ា​សមុខ​។​

​មាន​បទល្មើស​ចំនួន​ប្រាំបី​ទាក់ទង​ទៅនឹង​កន្លែង​ប្រតិបត្តិការ ដែល​ហួស​ពី​ម៉ោង​អនុញ្ញាត​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃអាទិត្យ លោក​ទេសរដ្ឋមន្ត្រី Ismail Sabri Yaacob បាន​មានប្រសាសន៍ថា អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​សរុប​ទាំងអស់​មាន​ចំនួន ៤៥២ នាក់ ខណៈដែល​ជនល្មើស ៥៩ នាក់​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន ហើយ​ម្នាក់​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​” ។​

​ប្រទេស​ម៉ាឡេស៊ី បាន​រាយការណ៍​ករណី​នៃ​វីរុស​កូ​វីដ​១៩​ថ្មី​មាន​ចំនួន ៤៧ ករណី កាលពី​ថ្ងៃអាទិត្យ ក្នុងនោះ​មានការ​ចម្លង​ក្នុង​សហគមន៍​មាន​ចំនួន ៤៥ និង​ការនាំ​ចូល​ពី​បរទេស​ចំនួន ២​ករណី ។ ចំនួន​នេះ​នាំឱ្យមាន​ចំនួន​សរុប​ពី ១៩ ករណី​ដល់ ៩.៩១៥ ករណី​និង​ចំនួន ៥៩១ ករណី​កំពុង​ព្យាបាល​៕
​ដោយ​៖CEN​

×